រាជធានីភ្នំពេញ ៖ ​ពស់​ញី​ឈ្មោល​មួយ​គូ​ប៉ុន​ក.ដៃ​​ក្មេង​បាន​ចេញ​មក​​កណ្តាល​វាល​ ហើយ​​​​ស្គារ​គ្នា​ទាំង​ព្រឹក​​ចំថ្ងៃ​សែន​ចូល​​ឆ្នាំ​ចិន​បាន​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ប្រជា​ពល​រដ្ឋ​មក​នាំ​គ្នា​​មើល​យ៉ាង​ច្រើន​កុះ​ករ ។ ហេតុ​ការណ៍​​​នេះ​បាន​កើត​ឡើង​​​កាលពី​​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២២ មករា ​នៅ​តាម​ផ្លូវ​រទេះ​ភ្លើង​​ក្រោយ​​វិទ្យា​ស្ថាន​​បច្ចេក​វិទ្យា​កម្ពុជា (សាលា​តិច​ណូ) ស្ថិត​​ក្នុង​​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួល​គោក ​។ ​

​តាម​ព័ត៌​​មាន​ឱ្យ​ដឹងថា នៅវេលា​ម៉ោង​ខាង​លើ​ដែល​ជា​ថ្ងៃសែន​ចូល​ឆ្នាំចិន​-វៀតណាម​​ស្រាប់តែ​អ្នក​ភូមិធ្វើ​ដំណើរ​​តាម​ដង​ផ្លូវ​​រថ​​ភ្លើង​បាន​​ប្រទះឃើញ​​ពស់​ញី​ឈ្មោល​​មួយគូខ្មៅ​រលោង​​ប៉ុន​ក.ដៃ​​ក្មេង​ចេញ​​មក​ស្គារ​​គ្នា​នៅ​ក្បែរ​​ដង​ផ្លូវ​ជិត​គុម្ព​​ចេក ដោយ​ពស់​មួយ​មាន​ប្រវែង​​ប្រមាណ​ជិត​១​ម៉ែត្រ​ដែល​ប្រជា​ពល​រដ្ឋ​ខ្លះ​អះអាង​ថា ជា​ពស់​​ព្រៃ​​​ខ្លះ​ទៀត​ថា ជាពស់​​ប្រេង​ពណ៌ខ្មៅចេញ​មក​រមូល​ចូល​គ្នា​​អស់​រយៈ​ពេល​ប្រមាណ​ជិត​១​ម៉ោង ហាក់​ដូច​មិន​ខ្លាច​​ ទោះ​បី​ប្រជា​ពលរ​ដ្ឋ​នាំ​គ្នា​ថត​យ៉ាង​​ជិត​ក៏​ដោយ ។ ​

បន្ទាប់​​ពី​​ស្គារ​​គ្នា​ពស់​មួយ​គូ​​នេះ​បាន​ចូល​ទៅ​ក្នុងព្រៃ​គុម្ព​ចេក​​បាត់ ហើយ​មួយ​សន្ទុះ​​ក៏ចេញ​មក​ទៀត​​ក្រោ​យមក​ចូល​ទៅ​បាត់ ។ គួរ​បញ្ជាក់ថា ក្នុង​ឆ្នាំ​រោង​​ពស់​នាគ​រាជ​ធាតុ​ទឹក​ក្នុង​៦​០ឆ្នាំ​​មាន​ម្តង តែ​ថ្ងៃ​ចូល​ឆ្នាំ​​ចិន​-វៀត​ណាម​ឆ្នាំ​នេះ ​ស្រាប់តែមាន​​ការភ្ញាក់​ផ្អើលព្រោះ​​ឃើញ​ពស់​មួយ​គូចេញ​មក​ស្គារ​គ្នា​តែ​ម្តង ៕          

 

សូមចុច ដើម្បីមើល វិដេអូ

ដកស្រង់ ពីគេហទំព័រ កោះសន្តិភាព

សូមមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]