រាជធានីភ្នំពេញ ៖ យុវជនពីរនាក់​​​​បង​ប្អូន​​​ដែល​ជិះ​​ម៉ូតូ​ឌុប​​​គ្នា ដោយសារ​តែរវល​់​ងាក​ក្រោយ​​​និយាយ​គ្នា​​ក៏ជ្រុល​​ទៅបុក​គូទ​ម៉ូតូ​​ខាង​មុខ ​មួយ​គ្រឿង​​បណ្តាល​​​ឱ្យ​ដួល​​សន្លប់​​ប្រមាណ​​២០នាទី​​ ទើប​ដឹង​ខ្លួនវិញ ។ គ្រោះ​ថ្នាក់​​នេះបាន​​​​ កើត​ឡើង​​​កាលពីវេលាម៉ោង​​​៧​និង​២០នាទី​យប់ ថ្ងៃទី​១៦ ឧសភា​ ​​នៅលើ​ផ្លូវ​​​លេខ​២៣០ ក្នុង​​​សង្កាត់​​​​ផ្សារ​​​ដើម​គ ​ខណ្ឌ​​ទួលគោក​ ។​

សាក្សី​​​ឃើញ​​ហេតុការណ៍​​ឱ្យ​ដឹង​ថា ​​យុវជន​​​ទាំង​ពីរនាក់​ជិះម៉ូតូ​​​​​វីវ៉ា​​ ពណ៌ក្រហម​​​​​ឌុប​​គ្នា​​​តាម​ផ្លូវ​​លេខ​​២៣០ ពី​លិច​ទៅកើត​​​​​​ ហើយ​ដោយ​សារ​​​​រវល់​​តែងាកក្រោយ​​​​និយាយ​គ្នាក៏​​ជ្រុល​​ទៅ​បុក​​​គូទ​ ម៉ូតូ​សេ​១២៥​ ពណ៌ខ្មៅ ​ដែល​​ជិះ​នៅ​ខាង​មុខ ​បណ្តាល​​​​ឱ្យ​​ដួល​ម៉ូតូ​​ ហើយ​អ្នក​​​ជិះ​ពីក្រោយ​​​ ដែល​​អត់​ពាក់​មួក​​​ការ​ពារ​សុវត្ថិភាព​​​ដួល​បោក​​ក្បាល​​សន្លប់​​ស្តូក​​ ស្តឹង​​​ប្រមាណ​២០​នាទី​​​ ទើប​​ដឹង​​​​​ខ្លួន​វិញ ​។

ចំណែក​​អ្នក​​​​បើក​ម៉ូតូ​​ដែលពាក់​មួក​​​ការ​ពារ​​ ​គ្រាន់​តែ​​របួស​​រលាត់​​ដៃ​ជើង​​​តិច​តួច ដោយ​ឡែក​ម៉ូតូ​​សេ​១២៥នោះ មិន​បាន​​​ដួល​ទេ និង​បាន​​បើក​ទៅ​មុខ​​​​បន្ត​ទៀតបាត់ទៅ ។​​ក្រោយ​​​ពេល​កើត​ហេតុ​​​​ យុវជន​ដែល​មិន​​​​សន្លប់​​​បាន​​ទូរស័ព្ទ​​​ហៅ​បង​​​​ប្អូនមក​​​ជួយ​ដឹក​​ អ្នក​​​​ដែល​សន្លប់​​​​​ត្រឡប់​​​ទៅផ្ទះ​វិញ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]