ប្រិយមិត្តរបស់ខ្មែរឡូតមួយភាគធំ ប្រហែលជាបានប្រើប្រាស់ ទូរស័ព្ទ iPhone គ្រប់ៗគ្នាហើយ។ ចំពោះអ្នកដែលស្រឡាញ់ទូរស័ព្ទ របស់ខ្លួនស្មើនឹងកូនដ៏ មានតម្លៃនោះប្រហែលជាពួកគេ ប្រើប្រាស់យ៉ាងប្រយ័ត្នប្រយែង អញ្ចឹងថ្ងៃនេះពួកយើងនឹង ណែនាំពីវិធី៩យ៉ាង ដែលមិនគួរធ្វើចំពោះ iPhone របស់អ្នក៖

១. មិនដែលបិទ ទូរស័ព្ទរបស់អ្នក

អ្នកជំនាញបាននិយាយថា យូរៗម្តងអ្នកគួរតែបិទ ទូរស័ព្ទរបស់អ្នក បើមិនអញ្ចឹងទេថ្មទូរស័ព្ទ របស់អ្នកនឹងឆាប់ចុះខ្សោយ។ ហើយប្រសិនបើអ្នក ប្រើទូរស័ព្ទសម្រាប់ធ្វើជា ម៉ោងរោទ៍របស់អ្នកនោះ អ្នកគួរតែទិញនាឡិការោទ៍មួយផ្សេង ឬក៏អាចបិទទូរស័ព្ទរបស់អ្នក អាចឆ្លៀតបិទនៅពេលថ្ងៃ មួយរយៈពេលខ្លីក៏បាន។

២. បើក Wi-Fi និង Bluetooth ចោលរហូត

នៅពេលដែល iPhone របស់អ្នកដំនើរការ Wi-Fi និង Bluetooth ហើយអ្នកមិនបានប្រើវានោះ វាជារឿងមួយដែលខ្ជះខ្ជាយ។ នៅពេលដែលអ្នក ជាប់រវល់ជាមួយនឹង ការងារប្រចាំថ្ងៃរបស់អ្នក អ្នកទំនងជាមិន ត្រូវការ Wi-Fi ឬក៏ Bluetooth ឡើយ។ អញ្ចឹងអ្នកគួរតែបិទពួកវា ហើយបើកនៅពេលណា ដែលត្រូវការវាទៅជាការស្រេច។

៣. ប្រើប្រាស់ក្រោម សីតុណ្ហភាពហួសប្រមាណ

ទូរស័ព្ទ iPhone របស់អ្នកមិនអាចទ្រាំទ្រ បាននូវសីតុណ្ហភាពដែល ត្រជាក់ពេកឬក៏ក្តៅពេកឡើយ។ ព្រោះថាថ្មទូរស័ព្ទរបស់អ្នក អាចចុះខ្សោយឬក៏ ទូរស័ព្ទនោះអាចនឹងបិទ ដោយខ្លួនឯងក្នុងរយៈពេលខ្លី។ ព្យាយាមកុំទុកដាក់ iPhone របស់អ្នកក្នុងសីតុណ្ហភាព ដែលហួសប្រមាណដូចនេះ។

៤. ទុកសាកថ្មចោល ពេញមួយយប់

សាកថ្មទូរស័ព្ទ iPhone របស់អ្នកនៅពេលយប់ វាមិនមែនជារឿងល្អឡើយ។ ការធ្វើបែបនេះវានឹង ឆាប់ធ្វើអោយថ្មទូរស័ព្ទអ្នក ចុះខ្សោយយ៉ាងឆាប់រហ័ស។ ព្យាយាមសាកថ្មនៅពេលថ្ងៃ ព្រោះថាអ្នកអាចដក វាចេញនៅពេលដែល វាពេញ។

៥. ប្រើប្រាស់ឆ្នាំងសាកថ្ម ដែលមិនមែនជារបស់ Apple

ឆ្នាំងសាករបស់ Apple ប្រហែលជាថ្លៃ តែគុណភាពរបស់គឺល្អប្រសើរ។ ការប្រើប្រាស់ឆ្នាំងសាកដែល ខុសពីផលិតផលរបស់ Apple វាអាចបំផ្លាញទូរស័ព្ទរបស់អ្នក រហូតដល់អាចធ្វើអោយទូរស័ព្ទ របស់អ្នកឆេះឬផ្ទុះទៀតផង។

៦. គួរតែសំអាត ទូរស័ព្ទរបស់អ្នក អោយបានស្អាត

នៅពេលអ្នកឃើញថា ទូរស័ព្ទ iPhone របស់អ្នកមានសភាពកខ្វក់ ពោរពេញដោយធូលី អ្នកគួរតែ ប្រើក្រណាត់ទន់ៗដើម្បី យកមកជូតសំអាតវា។

៧. ថតវីដេអូ របៀបបញ្ឈរ

នៅពេលដែលអ្នកថតជា លក្ខណៈវីដេអូ អ្នកគប្បីត្រូវជៀសវាងការ ថតជាលក្ខណៈបញ្ឈរ។

៨. គួរតែដាក់លេខសំងាត់ នៅក្នុងទូរស័ព្ទរបស់អ្នក

យោងតាមរបាយការណ៍របស់ Apple បានអោយដឹងថា អ្នកប្រើប្រាស់ទូរស័ព្ទ iPhone មួយភាគធំ មិនបានដាក់លេខសំងាត់ សម្រាប់ទូរស័ព្ទរបស់ពួកគេឡើយ។ ប្រសិនបើអ្នកមិនមាន លេខសំងាត់ការពារទេនោះ ពេលដែល iPhone របស់អ្នកត្រូវបានគេលួច នោះអាថ៌កំបាំងនិង ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក នឹងត្រូវបានលាតត្រដាង។ វាជារឿងធម្មតាមួយ សម្រាប់ការពាររឿងផ្ទាល់ខ្លួនរបស់អ្នក។

៩. ដើរកាន់ iPhone

មិនច្បាស់ថាអ្នកដឹងឬក៏អត់ iPhone ជារបស់ដែលពេញនិយម ហើយវាជាឧបករណ៍ដែល មានតម្លៃដូច្នេះ វាជាគោលដៅដ៏ធំរបស់ ពួកចោរ។ ដូច្នេះវាពិតជាគ្រោះថ្នាក់ នៅពេលដែលអ្នកដើរកាន់ iPhone ដោយមិនមានការ ប្រុងប្រយ័ត្ន។

តើប្រិយមិត្តយល់យ៉ាងណា ចំពោះវិធីថែរក្សា iPhone ទាំង៩ចំនុចនេះ?

រូបតំណាង

ប្រភព៖ Huffingtonpost

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]