ផលិតផលរបស់ក្រុមហ៊ុន Apple បានធ្វើអោយមនុស្សជាច្រើន មានភាពឈ្លក់វង្វេងយ៉ាងខ្លាំង ដោយបានធ្វើអ្វីប្លែកៗ ដែលមិនធ្លាប់មានពីមុនមក ហើយកាលពីពេលថ្មីៗនេះ មានបុរសម្នាក់បានចោះស្បែកខ្លួនឯងដាក់ដែកឆក់ ដើម្បីពាក់ iPod Nano ទៀតផង គួរអោយស្រៀវមែនទែន។

តាមប្រភពព័ត៌មានបានអោយដឹងថា មានបុរសម្នាក់តែគេមិនបាន បញ្ចាក់ឈ្មោះនោះទេ បានធ្វើការចោះស្បែករបស់ គាត់ហើយដាក់ដែកឆក់ចំនួន ៤ គ្រាប់ ដើម្បីពាក់ iPod Nano ដែលការធ្វើរបៀបនេះគាត់បានអោយឈ្មោះថា "iDermal"។ មានអ្នកមើលគាត់ពេលដែលគាត់ កំពុងចោះស្បែកបានអោយដឹងថា គាត់ពិតជាមានការអត់ធ្មត់មែនទែន ព្រោះថាពេលដែលគាត់កំពុងតែចោះនោះ ឈាមរបស់គាត់បានហូរមកច្រើនណាស់ ហើយគាត់ត្រូវចាំរហូតដល់ឈាម ឈប់ហូរទើបគាត់បន្តទៀតបាន។ បើសិនជាគាត់ធ្វើខុសនោះ គាត់ប្រាកដជាត្រូវធ្វើឡើងវិញហើយ ព្រោះ ដែកឆក់នឹងមិនស៊ីគ្នាជាមួយ iPod Nano នោះទេ។ គួរបញ្ជាក់ផងដែរថា សកម្មភាពចោះស្បែករបស់គាត់ ត្រូវបានថតដាក់នៅក្នុងគេហៈទំព័រ ចែកចាយវីដេអូ Youtube ផងដែរ។ មានអ្នកលេងអិនធើណិត ជាច្រើនបាននិយាយ របៀបលេងសើចថា ប្រហែលជាគាត់គ្មានលុយ ទិញខ្សែរបស់វាពាក់ហើយមើលទៅ ប៉ុន្តែគាត់បានតបវិញថា គាត់ធុញនឹងខ្សែររបស់វាខ្លាំងណាស់ទើប គាត់មានគំនិតធ្វើអោយប្លែកបែបនេះ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]