យោងទៅតាម ប្រភពព័ត៌មាន ពីគេហទំព័រ techhive ដែលបានចុះផ្សាយ កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០១៤ កន្លងទៅនេះ បានឲ្យដឹងថា ហ្គេម Flappy Bird ដែលកំពុងតែល្បីឈ្មោះ មានអ្នកលេងយ៉ាងច្រើននោះ នឹងត្រូវលុបចោលវិញ ក្នុងពេលដ៏ខ្លីខាងមុខ គឺនៅថ្ងៃអាទិត្យនេះ តែម្តង។

លោក Dong Nguyen មានសញ្ជាតិ វៀតណាម និង ជាអ្នកបង្កើតហ្គេម Flappy Bird នេះ បានបង្ហោះសារមួយ នៅលើ Twitter របស់លោក ដល់អ្នកប្រើប្រាស់ ដែលលេងហ្គេម Flappy Bird ទាំងអស់ ឲ្យបានដឹងថា៖ “ ខ្ញុំសុំទោសអ្នករាល់គ្នា ២២ម៉ោងទៀត ខ្ញុំនឹងលុបហ្គេម Flappy Bird ចេញពី App Store។ ខ្ញុំមិនអាចទទួលយកបានទៀតនោះទេ ” ។

លោកបានបញ្ជាក់ឲ្យដឹងបន្ថែមទៀត ផងដែរថា ការលុបហ្គេមនេះចេញ មិនមានទាក់ទងអ្វីនឹង បញ្ហាខុសច្បាប់ អ្វីនោះទេ ហើយលោកក៏បដិសេធ មិនលក់ហ្គេមនេះ ទៅឲ្យនរណាផ្សេង នោះដែរ  ទោះបីជាមានអ្នកចង់ទិញ ជាច្រើនក៏ដោយ។

គួរបញ្ជាក់ផងដែរថា ហ្គេមនេះ លោកអាចរកប្រាក់ចំណូលពី ការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលបង្ហាញក្នុងហ្គេម បានចំនួន ដល់ទៅជាង ៥ម៉ឺនដុល្លារអាមេរិក ក្នុងមួយថ្ងៃ ឯណោះ។

ហ្គេមនេះ ត្រូវបានដឹងដែរថា អ្នកលេងជាច្រើន មានអារម្មណ៍មួរម៉ៅក្តៅក្រហាយ និង ស៊ាំចិត្ត ជាខ្លាំង រហូតដល់មានអ្នកខ្លះ ថែមទាំង បោកទូរស័ព្ទ ឬ វាយបំផ្លាញ ទៀតផង៕

សូមទស្សនាវីដេអូឃ្លីបកំប្លែង ខាងក្រោម បង្ហាញពីអារម្មណ៍ អ្នកលេងហ្គេម Flappy Bird មួយចំនួន៖





តើប្រិយមិត្ត យល់យ៉ាងណាដែរ ចំពោះហ្គេមមួយនេះ? ធ្លាប់លេងហើយឬនៅ?

 

ប្រភព៖ techhive វីដេអូពី យូធូប

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]