គ្រាប់មុនខ្មៅ និងក្រហមតូចៗ នៅលើផ្ទៃមុខ ភាគច្រើនកើតឡើង ចំពោះអ្នកដែលមានស្បែកមុខខ្លាញ់ និងចំពោះក្មេងៗវ័យជំទង់ ដែលមិនបានយកចិត្តទុកដាក់ ថែទាំ ផ្ទៃមុខរបស់ពួកគេ។

ជាមួយគ្មានេះដែរ មុនតូចៗទាំងនេះ កើតឡើងដោយសារតែ យើងមិនបានចាប់អារម្មណ៍ទៅលើ ក្រពេញខ្លាញ់នៅលើផ្ទៃមុខ បណ្តោយឲ្យប្រេងទាំងនោះ នៅលើផ្ទៃមុខ ដោយមិនធ្វើការលាងសម្អាត និងរកវិធីទប់ស្កាត់វា។ ខាងក្រោមនេះ គឺជាវិធីសាស្ត្របែប ធម្មជាតិងាយៗ ក្នុងការព្យាបាលមុខតូចៗ ទាំងនោះ៖

១. ថ្នាំដុសធ្មេញ(ប្រភេទអ្វីក៏បាន)៖ គឺជាជំរើសដ៏មានប្រសិទ្ធិភាពមួយ ក្នុងការកម្ចាត់មុនតូចៗ ទាំងនោះ ដោយគ្រាន់តែលាបវានៅលើផ្ទៃមុខ ហើយទុកចោល២៥នាទី រួចលាងសម្អាតចេញ ជាការស្រេច។ វានឹងមានប្រសិទ្ធិភាព ក្រោយពីអនុវត្តតាមវិធីនេះ រយៈពេល២សប្តាហ៍។

២. ប៉េងប៉ោះ៖ កិនប៉េងប៉ោះឲ្យម៉ត់ រួចលាបទៅលើមុនទាំងនោះ ហើយវាកាន់តែមានប្រសិទ្ធិភាព បើសិនជាអ្នកលាបវា នៅពេលយប់មុខចូលគេង រួចទើបលាងសម្អាតចេញ នៅពេលព្រឹកក្រោកពីដំនេក ជាមួយនឹងទឹកក្តៅឧណ្ណៗ។

៣. ក្រូចឆ្មារពណ៌លឿង៖ លាងសម្អាតមុខរបស់អ្នក ជាមួយនឹងទឹកក្តៅឧណ្ណ៍ៗ ជាមុនសិន ទើបលាបទឹកក្រូចឆ្មារ ដែលលាយជាមួយនឹងអំបិលបន្តិច នៅលើមុនតែម្តង ហើយទុកចោល២០នាទី ទើបលាងសម្អាតជាថ្មី ជាមួយនឹងទឹកក្តៅឧណ្ណៗ។

៤. ក្រូចឆ្មារពណ៌បៃតង៖ លាយទឹកក្រូចឆ្មារពណ៌បៃតងនេះ ជាមួយនឹងម្សៅCinnamon រួចលាបនៅពេលយប់ ហើយទុកចោលរហូត ដល់ពេលព្រឹកទើបលាងចេញ។

៥. ម្សៅមី៖ លាយម្សៅមី៣ភាគ ជាមួយនឹងទឹកខ្មេះ១ភាគ រួចលាបនៅលើតែ កន្លែងដែលមានមុន ហើយទុកចោលពី ១៥ទៅ៣០នាទី រួចលាងសម្អាតចេញ ជាមួយនឹងទឹកក្តៅឧណ្ណ៍ៗ។

៦. ទឹកដោះគោជូ៖ លាយអាហារដែលធ្វើពី ស្រូវអូក(oatmeal) ជាមួយនឹងទឹកដោះគោជូ ៣ស្លាបព្រា ប្រេង១ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារ១ស្លាបព្រា កូរឲ្យសព្វ បន្ទាប់មកលាបពេញផ្ទៃមុខ ទុកចោលប្រហែល ៥ទៅ៧នាទី បន្ទាប់មកលាងសម្អាតចេញ។

៧. អាល់ម៉ុន ឬអាហារដែលធ្វើពីស្រូវអូក៖ លាយអាហារដែលធ្វើពីស្រូវអូក ឬក៏ម្សៅអាល់ម៉ុនក៏បាន ជាមួយនឹងទឹកផ្កាកូលាប ឲ្យក្លាយទៅជា ម្សៅខាប់ ហើយលាបនៅលើកន្លែង ដែលកើតមុខ រួចទុកចោលប្រហែល១៥នាទី ទើបលាងសម្អាតជាមួយនឹង ទឹកត្រជាក់ធម្មតា។

៨. អង្ករ៖ ត្រាំអង្ករ នៅក្នុងទឹកដោះគោស្រស់ ប្រមាណ៥ម៉ោង ឲ្យក្លាយទៅជា ស្ក្រាប់ខាតស្បែក(scrub) រួចយកមកដុសនៅលើស្បែក អាចប្រើបានទាំងលើដងខ្លួន និងនៅលើមុខ រួចមុជទឹកសម្អាតចេញជាការស្រេច។ អាចប្រើជាស្ក្រាប់ដុសខ្លួន ប្រចាំថ្ងៃក៏បានផងដែរ។

៩. ជីវ៉ាន់ស៊ុយ៖ យកជីវ៉ាន់ស៊ុយ និងរមៀត កិនឲ្យម៉ត់ រួចលាយជាមួយនឹងទឹក រួចកូរឲ្យទៅជាម្សៅខាប់ បន្ទាប់មកប្រើធ្វើជាម៉ាស់បិទមុខ។

១០. ទឹកឃ្មុំ៖ ទឹកឃ្មុំ គឺជាជំរើសដ៏ល្អ ក្នុងការកម្ចាត់មុនខ្មៅតួតៗ នៅលើផ្ទៃមុខ ដោយគ្រាន់តែ លាបវាដោយផ្ទាល់ ដោយមិនចាំបាច់ លាយអ្វីទាំងអស់ នៅផ្ទៃមុខ ជាពិសេសកន្លែងដែលកើតមុន។

១១. ដំឡូងបារាំង៖ យកដំឡូងបារាំងស្រស់ ដុសនៅត្រង់កន្លែងដែលកើតមុន ហើយទុកចោល រយៈពេល១៥នាទី បន្ទាប់មកលាងចេញ ជាការស្រេច។

១២. ម្សៅសូដា (baking soda)៖ លាយម្សៅសូដា ជាមួយនឹងទឹកបរិមាណ សមល្មម កូរឲ្យទៅជាម្សៅខាប់ រួចយកមកលាប់នៅលើផ្ទៃមុន ឬក៏ដងខ្លួនត្រង់កន្លែង ដែលកើតមានមុន ទុកចោល១៥នាទី ហើយធ្វើការលាងសម្អាត ជាមួយនឹងទឹកក្តៅឧណ្ណៗ។

ត្រូវចងចាំថា លោកអ្នកមិនត្រូវញិច ឬច្របាច់មុនទាំងនោះទេ គឺគ្រាន់តែអនុវត្ត តាមវិធីសាស្ត្រខាងលើនេះ មុនទាំងនោះនឹងជ្រុះចេញមកដោយខ្លួនឯង។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]