នៅលើសមរភូមិហ្វេសប៊ុក ដ៏ក្តៅគគុក នាពេលសព្វថ្ងៃនេះ ពោលគឺមានរឿងហេតុកើតឡើងប្លែកៗ ជាច្រើនមិនចេះចប់មិនចេះហើយ បន្តិចគេបង្ហោះវីដេអូវាយប្រហារពាក្យសម្តីទៅ បន្តិចគេបង្ហោះវីដេអូរាំកាច់រាង ហើយខ្លះទៀតនោះបង្ហោះវីដេអូទាមទារចំណាប់អារម្មណ៍ ពីសំណាក់អ្នកលេងជាច្រើនទៀតផងដែរ។

តួយ៉ាងកាលពីថ្មីៗនេះ រឿងដដែលៗបានកើតឡើងសារជាថ្មីម្តងទៀត ពីកញ្ញារូបស្រស់ប្រិមប្រិយ សាច់សម៉ដ្ឋរលោង និងជាម្ចាស់គណនីហ្វេសប៊ុក ដែលមានឈ្មោះថា “Meylinh Mey Love” បានចេញមុខបរិយាយរឿងហួសចិត្ត ស្អិតពេញបេះដូងរបស់កញ្ញា ដោយមានប្រិយមិត្ត ហ្វេសប៊ុកដទៃទៀតជាច្រើន ធ្លាប់ធ្វើការរិះគន់កញ្ញាថា ចង់ល្បីតាមហ្វេសប៊ុកខ្លាំងហើយមើលទៅ និងបានបង្អាប់កញ្ញាថាមានរូបអាក្រក់ដូចបិសាចថែមទៀតផង។

ទោះជាយ៉ាងណាក៏ដោយ កញ្ញាហ្វេសប៊ុកម្នាក់នេះ ក៏បានបញ្ជាក់ផងដែរថា រូបនាងពិតជាមិនចង់ល្បីតាមហ្វេសប៊ុកនោះទេ ព្រោះកន្លងទៅនោះ ក៏ធ្លាប់មានឱកាស ចេញមុខតាមកញ្ចក់ទូរទស្សន៍ផងដែរ ប៉ុន្តែសុទ្ធតែត្រូវនាងបដិសេធ។


ដូចនេះបើចង់ដឹងច្បាស់ មានតែទស្សនាវីដេអូសិន សឹមវាយតម្លៃតាមក្រោយ៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ RoMeo

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]