ភ្នំពេញៈ ថ្មីៗនេះតារាស្រីរូបស្រស់ សោភា កញ្ញា សូ ដានីតា បានរំលេចសារមួយចំនួន នៅលើបណ្តាញទំនាក់ទំនង សង្គម Facebook របស់នាង ដោយធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រនាងជាច្រើន មានអារម្មណ៍ភ្ញាក់ផ្អើលនិងសម្តែង ការខកចិត្តជាខ្លាំង ក្រោយពីឃើញនាង សរសេរពាក្យសម្តីថា ចង់លុបមិត្តមួយចំនួនចេញពីបណ្តាញទំនាក់ទំនងសង្គម របស់នាង ។

ជាធម្មតា គេសង្កេតតារាប្រុសស្រី ជាច្រើនដួង មានការនិយមលេងបណ្តាញ Facebook ដោយក្នុងតារាម្នាក់បាន បង្កើត Account Facebook ២ឬ៣ ដើម្បីតម្រូវទៅតាមការគាំទ្រ របស់អ្នកនិយមលេងបណ្តាញមួយនេះនិងជា ការទាក់ទាញប្រជាប្រិយភាព មួយចំណែកធំ។ ដោយឡែកតារាស្រី កញ្ញា សូ ដានីតា បែរជាមាន Account Facebook តែមួយ នៅពេលមានមិត្តច្រើន នាងបែរជាសម្រេចចិត្តលុបមិត្ត មួយចំនួនចេញពី Facebook (Unfriend) ទៅវិញ ។

បើតាមសម្តី ដែលតារាសម្តែង និងជាពិធីការិនី កញ្ញា សូ ដានីតា បានបង្ហោះនៅលើ Facebook របស់នាងកាលពី ប៉ុន្មានម៉ោងមុននេះ នាងបានសរសេរជាភាសាខ្មែរថា “ថ្ងៃនេះខ្ញុំមានអារម្មណ៍ ចង់សួរមិត្តក្នុង facebook ថាតើខុសទេ បើខ្ញុំចង់ unfriend ១ចំនួនចោលខ្លះ? ព្រោះមិត្តខ្លះ តាមឃើញគាត់មិនដែល like or comment ទេ ហើយក្នុង facebook ១នាក់ អាចមាន friend តែ 5000នាក់ ប៉ុណ្ណោះ”។

តារាស្រីរូបនេះ ក៏បានសុំទោសទៅដល់មិត្ត នៅក្នុង Facebook របស់នាងថា “ខ្ញុំសូមទោសចំពោះ មិត្តដែលខ្ញុំ unfriend ខ្ញុំនៅតែ រាប់អាន តែបើមិត្តមិនលេងទេ ខ្ញុំចង់ទទួលមិត្តថ្មី ដែលពួកគាត់កំពុងចង់ធ្វើមិត្តរបស់ខ្ញុំ .. តែបើខ្ញុំ unfriend ចំអ្នកដែលចូលចិត្តលេងដែរ សូម add ខ្ញុំម្តងទៀតមកណា ព្រោះមិត្តច្រើនពេក ខ្ញុំចាំមិនអស់ទេ ... អរគុណអ្នកដែលចូលចិត្តខ្ញុំ និង សុំទោសមិត្តមួយចំនួន ... ស្រឡាញ់អ្នកទាំងអស់គ្នា ,, ពីរនាងខ្ញុំ សូ ដានីតា ...”។

តាមរយៈសម្តី របស់នាងបែបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការខកចិត្តជាខ្លាំង ចំពោះអ្វីដែលនាងនិយាយ ហាក់ដូចជា មិនយល់ពីអារម្មណ៍ អ្នកគាំទ្រនាងទាល់តែសោះ ដោយ unfriend ចោលហើយបែរជាប្រាប់គេថានាងត្រូវ ការមិត្តភក្តិថ្មី បន្ថែមទៀត ព្រោះ នៅក្នុង Facebook នាងអាចទទួលមិត្តបានតែ៥ពាន់នាក់ ប៉ុណ្ណោះ។ ពេលនេះមិត្ត របស់នាង មានការកើនឡើងជិត៥ ពាន់ នាក់ ។ ចុះប្រិយមិត្តអ្នកនិយមលេង ហ្វេសប៊ុកគិតយ៉ាងណាដែរចំពោះពាក្យ សម្ដីទាំងអស់ របស់តារាសម្ដែង សូ ដានីតា ?









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]