ទន្ទឹមនឹងការបញ្ចេញលក់ ផលិតផលនៅខែមិថុនា របស់ Apple ខាងមុខនេះ ក៏មានការបញ្ចេញ ពាក្យចចាមអារ៉ាមជាច្រើន ដែលនិយាយអំពី រូបរាងព្រមទាំង លក្ខណៈពិសេសផ្សេងៗទៀត របស់ iPhone 6 រួមនឹង iPhone Air ផងដែរ។

ការលេចឮទាំងនោះ មានដូចជាក្រុមហ៊ុន Apple នឹងបញ្ចេញនូវទូរស័ព្ទដៃរបស់ខ្លួន ដែលអេក្រង់មានបីទំហំ ដូចជា 4inch, 4.7inch និង 5.5inch។ រួមជាមួយនឹង អេក្រង់ដ៏ថ្លាដែលភ្ជាប់មកជាមួយនឹង Touch ID sensor ដែលប្រើសម្រាប់សំគាល់ ស្នាមក្រយ៉ៅដៃ។ ចំពោះគុណភាពនៃកម្រិតរូបភាព ដែលអេក្រង់ទាំងនោះមានដូចជា អេក្រង់ 4inch មានកម្រិត 1136x640 (326ppi) អេក្រង់ 4.7inch មានកម្រិត 1920x1080 (440 ppi) រីឯ iPhone ដែលមានអេក្រង់ 5.5inch វិញមានកម្រិត 2272x1280 (510 ppi) ផងដែរ។

រីឯពាក្យចចាមអារ៉ាម ដែលបានមកពីប្រទេសតៃវ៉ាន់វិញ បានអោយដឹងថា iPhone 6 អាចនឹងមានកាមេរ៉ាកម្រិត 10 megapixels ភ្ជាប់ជាមួយនឹង lens យ៉ាងថ្មីដែលអាច ថតយករូបភាពបានយ៉ាង ល្អប្រសើរ។

ក៏នៅមានពាក្យចចាមអារ៉ាមជាច្រើនទៀត និយាយថាក្រុមហ៊ុន Apple នឹងបញ្ចេញឧបករណ៍ ម៉ូដែលថ្មីរបស់ខ្លួននោះគឺ iPhone Air ដែលអាចមានទំហំស្តើងជាងទូរស័ព្ទ iPhone 5s និង iPhone 6។ ហើយទាំង iPhone 6 និង iPhone Air ត្រូវគេរំពឹងទុកថានឹង ត្រូវបង្ហាញ ក្នុងពិធីសនិ្នបាតប្រចាំឆ្នាំរបស់ Apple ដែលនឹងប្រារព្ធធ្វើនៅ ទីក្រុង San Francisco នាខែមិថុនា ខាងមុខនេះ ហើយដែលនេះជាទីកន្លែង និងពេលវេលា សម្រាប់ក្រុមហ៊ុននេះ តែងតែប្រកាសពីផលិតផលថ្មី របស់ខ្លួន ផងដែរ។

ការរំពឹងទុកថា នឹងមាន iPhone Air នេះក៏ដោយសារតែ កាលពីឆ្នាំមុនក្រុមហ៊ុន Apple បានបញ្ចេញនូវឧបករណ៍ ដែលមានកម្រាស់ដ៏ស្តើង នោះគឺ iPad Air ហើយទទួលបានការ គាំទ្រនិងពេញនិយមយ៉ាងខ្លាំង។

ចំពោះការប៉ាន់ស្មាន ពីរូបរាងរបស់ iPhone Air នេះត្រូវបានគេនិយាយថា វានឹងមានកម្រាស់ 4.5mm ដែលនេះអាចធ្វើអោយវា ក្លាយជាឧបករណ៍ ដ៏ស្តើងបំផុត របស់ Apple ក្នុងពេលកន្លងមកនេះ។

បើយោងតាមសម្តីរបស់ ប្រធាននាយកប្រតិបត្តិរបស់ Apple គឺលោក Tim Cook បានអោយដឹងថា ក្រុមហ៊ុនរបស់លោកនៅតែរក្សា ឧបករណ៍ដែលមានអេក្រង់តូច ព្រោះថាវាងាយស្រួលប្រើ និងល្មមដែលអាច កាន់នៅក្នុងដៃបាន។

តែទោះយ៉ាងណាក៏ដោយ ការជឿជាក់ជាច្រើន បានលើកឡើងថា ដើម្បីធ្វើការប្រជែងជាមួយនឹង ដៃគូសំខាន់ៗដូចជា Samsung, HTC ព្រមទាំង Nokia ដែលសុទ្ធតែបានផលិត ទូរស័ព្ទដៃដែលមាន អេក្រង់ទំហំចាប់ពី 5-inch ឡើងទៅនោះ Apple អាចនឹងមានការច្នៃម៉ូតចំពោះ iPhone 6 នេះអោយមានអេក្រង់ទំហំ 5.5-inch។

តើប្រិយមិត្តយល់យ៉ាងណា ចំពោះពាក្យចចាមអារ៉ាមទាំងនេះ?

រូបភាពនិងវីដេអូ របស់ iPhone 6 ដែលត្រូវបាន គេប៉ាន់ស្មាន





 

រូបភាពនិងវីដេអូ របស់ iPhone Air ដែលត្រូវបាន គេប៉ាន់ស្មាន





ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]