ហ្គេមស៊ីអារម្មណ៍ Flappy Bird កំពុងតែមានភាពល្បីល្បាញ ក្នុងប្រទេសកម្ពុជា ជាពិសេសអ្នកដែលលេងហ្វេសប៊ុក តែងតែនិយាយគ្រប់គ្នា ពីហ្គេមមួយនេះ។

ហ្គេម Flappy Bird នេះបានបង្កើតឡើងតាំងពីថ្ងៃទី២៤ ខែឧសភា ២០១៣ Version 1.0.0 និងបាន Updated ថ្មី Version 1.1.0 កាលពីថ្ងៃទី១១ ខែកញ្ញា ២០១៣ តែទើបតែមានភាពល្បីល្បាញ នៅកម្ពុជានាពេលថ្មីៗនេះឯង។ មានអ្នកខ្លះបាននិយាយថា ហ្គេម Flappy Bird នេះគឺជាហ្គេមមួយ ដែលពិបាកបំផុតលោក ក្នុងចំណោមហ្គេមទាំងអស់ ដែលពួកគេធ្លាប់បានលេង។ ហ្គេម Flappy Bird គឺជាហ្គេមមួយដែលប្រិយមិត្ត អាចការទាញយកពី AppStore ដោយ free មិនចាំបាច់បង់ប្រាក់ឡើយ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ រាល់អ្នកលេងហ្គេមទាំងអស់ ជៀសមិនផុតពីការជេរ ធុញ និងក្ដៅក្រហាយជាមួយនឹងហ្គេមនេះ មានអ្នកខ្លះដល់ថ្នាក់បោកទូរស័ព្ទចោលក៏មាន ដោយសារតែខឹងចិត្តនឹងហ្គេមមួយនេះ។

បើប្រិយមិត្តចង់ដឹងថា ហ្គេម Flappy Bird នេះស៊ីអារម្មណ៍ប៉ុនណានោះ សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងចំពោះ ហ្គេមមួយនេះ?

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]