កាលពីពេលថ្មីៗនេះ មានពត៌មានមួយត្រូវបានគេដឹង ថាក្មេងស្រីដែលមានអាយុ៦ សប្ដាហ៍ត្រូវបានស្លាប់ ដែលមានម្ដាយអាយុ២៩ឆ្នាំ។ ម្ដាយរបស់ក្មេងស្រីនេះបាននិយាយថា នាងបានពរកូនរបស់នាង នៅពេលដែលនាងកំពុងអង្គុយនៅមុខ តុកុំព្យូទ័រ ហើយបន្ទាប់មកនាងបានគេងលក់ និងនៅពេលភ្ញាក់ ឡើងក៏បានឃើញកូនរបស់នាង មិនដកដង្ហើម និងមានស្បែកខ្មៅ។ អ្វីដែលប្លែកនោះ គឺខោអាវរបស់ក្មេងនោះមិនបានឆេះនោះទេ រួមជាមួយនឹងសក់របស់នាងដូចគ្នា មានតែមុខរបស់នាងទេ ដែលមានសភាពឆេះខ្លោច ដូចគេដុត។ ប៉ូលីសបានរកឃើញ ប្រដាប់បៅដែលក្មេងនោះជញ្ជក់នៅ ក្នុងម៉ាស៊ីនកំដៅសាច់។ ក្រោយពេលដែលគេ ធ្វើការស៊ើបអង្កេតបាន ឲ្យដឹងថា កូននេះត្រូវបានស្លាប់ដោយសារ ការយកទៅដាក់ក្នុងម៉ាស៊ី កំដៅសាច់។ អ្វីដែលម្ដាយក្មេងស្រីនោះបាននិយាយ គ្រាន់តែជាពាក្យបោកប្រាស់ប៉ុណ្ណោះ។ បច្ចុប្បន្ននេះ នាងកំពុងជាប់ចោទពីការធ្វើឃាត៕

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]