ខេត្ត​តាកែវ ៖ ជន​​ជាប់​សង្ស័យ​៤​នាក់​ត្រូវ​បាន​ប៉ូលិស​​ស្រុក​គិរី​វង់ ចាប់​ខ្លួន​បាន​ជា​បន្ត​បន្ទាប់​បញ្ជូនទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​​ ចាត់​ការតាម​ច្បាប់​ពីបទ​​ធ្វើ​សកម្ម​ភាព​​​ឆក់ខ្សែ.ក​​ពី​នារីរងគ្រោះ​​ ម្នាក់ ​កាល​ពី​វេលាម៉ោង​៧​និង​៣៥​នាទី​យប់​ថ្ងៃទី​១៤​ ឧសភា ​២០១២ ​ចំណុច​ភូមិ​​ស្វាយធំ ឃុំ​អង្គ​ប្រាសាទស្រុក​គិរីវង្ស ​ខណៈ​​នារី​រងគ្រោះ​ជិះ​ម៉ូតូ​ចេញពី​ហូប​ការ​ត្រូវ​ជន​សង្ស័យ​ខាងលើ​​ជិះ​ ម៉ូតូ​​តាម​ពី​ក្រោយ​​ធ្វើ​សកម្ម​ភាព​ឆក់​តែម្តង ។

នារីរងគ្រោះ​​មាន​ឈ្មោះ​ញឹម ​ចាន់ធឿន អាយុ​២៩​ឆ្នាំ ​រស់​នៅភូមិ​-ឃុំ​ខាងលើ ​ហើយ​សម្ភារ​ដែល​​ក្រុម​ចោរ​ឆក់​បាន​មាន​ខ្សែ.ក​មាស​តម្ងន់​ជាង​៣​ជី និង​ខ្សែដៃ​ប្លាទីន​ទម្ងន់១ជី​៣​ហ៊ុន។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]