អាមេរិក៖ ម្ដាយរបស់តារាសម្ដែងហូលីវូដ ដ៏ល្បីល្បាញ Sylvester Stallones ដែលខ្មែរយើងតែងហៅថា Rambo បានធ្វើអោយមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារផ្ទៃមុខ ដែលហើមប៉ោងរបស់គាត់។

Jackie Stallone វ័យ៩២ឆ្នាំ បានបង្ហាញពីផលប៉ះពាល់ ដ៏ធ្ងន់ធ្ងរ ពីការវះកាត់កែសម្ផស្ស បន្ទាប់ពីត្រូវបានគេ ថតពីការដើរចេញ មកទីសាធារណៈ ដ៏កំរ។ នៅពេលនោះ គាត់កំពុងដើរយឺតៗ ទៅកាន់ហាងទំនិញក្នុងតំបន់ ដើម្បីទិញចង្រ្កាន និងធ្នើរព្យូរអាវ ដោយដាក់លើ រទេះរុញ សំដៅទៅកាន់ឡានរបស់គាត់។

ទោះបីរូបគាត់ ធ្លាប់សារភាពជាសាធារណៈ ថាបានវះកាត់កែសម្ផស្សក៏ពិតមែន តែមុខដែលហើមប៉ោង របស់គាត់ បានធ្វើឲ្យគាត់ មានសភាព មើលទៅដូចជាសត្វកំប្រុក ទៅវិញ។ ទោះជាយ៉ាងណា គាត់បានប្រាប់ឲ្យដឹងដែរថា តារាហូលីវូដ ពិតជាខ្លាច ភាពចាស់ជរាណាស់ ដូច្នេះហើយ រូបគាត់ផ្ទាល់ ក៏ចង់នៅក្មេងដូចគ្នាដែរ។

គាត់បានបន្តឲ្យដឹងទៀតថា៖ “ខ្ញុំមានអារម្មណ៏ថា មាត់ខ្ញុំប៉ោង ដូចសត្វកំប្រុកពាំផ្លែ walnut។ ខ្ញុំដឹងថាវាមិនមែនធម្មតាទេ។ខ្ញុំបានឃើញ ផលប៉ះពាល់អាក្រក់យ៉ាងច្រើន”។ គាត់បានបន្ថែមទៀតថា៖ “មនុស្សធ្វើការនៅក្នុងវិស័យសម្ដែងពេលនេះ កំពុងចាប់ផ្ដើមទទួលយក នូវគំនិតនៃភាពចាស់ជរា។ តារាហូលីវូដខ្លាចភាពចាស់ ប៉ុន្តែមិនអាចគេចផុតឡើយ វាដូចជារូបខ្ញុំនៅពេលនេះអញ្ចឹងដែរ។



ប្រភព៖ បរទេស

ដោយ Moni

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]