នៅគ្រប់ប្រទេសទាំងអស់ តែងតែមានអបិយជំនឿ មិនថា ក្នុងប្រទេសកម្ពុជានោះទេ។ អំបិយជំនឿ ទាំងនេះអាចធ្វើឲ្យមនុស្សជឿជាក់ និងបូជាទាំងជីវិត មិនថាខ្លួនឯង ឬក្រុមគ្រួសារនោះទេ។ យ៉ាងណាមិញ កាលពីពេលកន្លងទៅនេះ មានប្រជាជនជាច្រើន បាននាំគ្នាទៅគេង និងអង្គុយនៅលើផ្លូវរថភ្លើង Rawa Buaya នៃភាគខាងត្បូងខេត្ដ Java ក្នុងប្រទេស ឥណ្ឌូនេស៊ី។ ពួកគេជឿជាក់ថា កំលាំងអនុភាពនៃ​ រថភ្លើងដែលធ្វើដំណើរនោះ នឹងអាចជួយសង្គ្រោះជីវិតរបស់ពួកគេ គឺការព្យាបាលជំងឺដែល ពួកគេមាន។ តើប្រិយមិត្ដគិតទេ ថា អង្គុយ ឬគេងបែបនេះពិតជាអាចព្យាបាលជំងឺមែន? តើនេះគ្រាន់ជាអបិយជំនឿមួយ ដែលកើតមានឡើងនៅក្នុងតែ ប្រទេសនេះមែនទេ?

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]