រាជធានីភ្នំពេញ ៖ ​ម៉ូតូ​ម៉ាក​​ឌ្រីម​សេ​១២៥ ​ពណ៌ខ្មៅ ​មួយ​គ្រឿង​ត្រូវជន​មិន​ស្គាល់​មុខ​ចូល​លួច​នៅខាងមុខ​ក្លឹប​​កម្សាន្ត​ អេហ្ស៊ីប​ស្ថិត​នៅតាម​ផ្លូវម៉ៅសេទុង មុខផ្សារ​សាមគ្គី​​ក្នុងសង្កាត់​​ទឹក​ល្អក់​ទី​១ ខណ្ឌ​ទួលគោក ខណៈដែល​សន្តិ​សុខ​​យាម​ក្លឹប​ដេក​លង់​លក់ ។ គេពុំ​ដឹង​ថា ចោរ​ចូល​​លួច​ម៉ូតូ​តាំងពីពេល​ណា​នោះទេ តែ​​នៅវេលា​ម៉ោង​ប្រមាណ​​៤​និង​៣០​នាទី​ទៀប​ភ្លឺ​​​ថ្ងៃ​ទី​១៦ ឧសភា ​ទើប​ធ្វើ​ឱ្យ​​មាន​ការភ្ញាក់​ផ្អើល​នៅ​ពេល​​ដែល​សន្តិ​សុខ​ភ្ញាក់​ពី​ដេក ។

ម្ចាស់​ម៉ូតូ​ដែល​ត្រូវ​ចោរ​ចូល​លួច​​ឈ្មោះ​ម៉ី សារូ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ​ជាបុគ្គ​លិក​​ក្លឹប​កម្សាន្ត​​អេហ្ស៊ីប ​មាន​លំនៅ​​ភូមិ​ស្វាយ​ជ្រំ ​ឃុំ​ស្វាយ​ជ្រំ ​ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល ។ ​បន្ទាប់​ពី​ចោរ​លួច​ម៉ូតូ​ទៅ​បាត់​​ម្ចាស់​​​បាន​ទៅ​ដាក់​​ពាក្យ​​បណ្តឹង​ នៅប៉ុស្តិ៍​នគរ​បាល​ទឹក​ល្អក់​ទី​១ ​​ផង​ដែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]