រាជធានីភ្នំពេញ ៖ ​បុរស​ស្រវឹង​ម្នាក់​បាន​បើក​ម៉ូតូ​​​ម៉ាក​ឌ្រីម​សេ​១២៥ ​ស៊េរី​២០០៦ ​មួយ​គ្រឿងទៅ​បុក​រថយន្ត​ CR-V ​ពណ៌​ទឹក​ប្រាក់ មួយ​គ្រឿង​ដែល​កំពុង​បត់​​ឆ្លង​ថ្នល់ បណ្តាល​ឱ្យ​​រថយន្ត​ក្រពឹត និង​ខូចខាត​បន្តិច​បន្តួច។ ​​នៅពេល​​ម្ចាស់​រថយន្ត​ទាមទារ​ឱ្យ​សង​ថ្លៃ​ខូចខាត​ បុរស​​ស្រវឹង​នោះ​ក៏​បាន​ធ្វើ​​ជា​សន្លប់​​​ស្តូក​ស្តឹង​​ក្បែរ​ម៉ូតូ​​ដល់​ ពេល​ម្ចាស់​រថយន្តថា មិនបាច់​សង់​ថ្លៃ​ខូចខាត​​រថយន្ត​របស់​គាត់​​ទេ ក៏​ងើប​ពី​សន្លប់​​មក​សំពះ​សុំ​ទោស​ម្ចាស់​រថយន្ត​វិញ ។ ​

ហេតុការណ៍​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​នេះ​​កើត​ឡើង​ កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​​យប់​ថ្ងៃទី​១៦  ឧសភា ២០១២ ​តាម​បណ្តោយ​ផ្លូវ​លេខ​២០០៤ ​កែង​​ផ្លូវណត​ប្រ៊ីត សង្កាត់ទឹកថ្លា ​ខណ្ឌ​សែន​សុខ ​។ យោង​តាម​ប្រភព​ព័ត៌​មាន​ពី​ប៉ូលិស​​ខណ្ឌ​សែន​សុខ​បាន​ឱ្យ​ដឹង​ថា ​ មុន​ពេល​កើតហេតុ​​មាន​បុរស​​ស្រវឹង​ជោក​ជាំ​​ម្នាក់​បាន​បើក​​ម៉ូតូ​ឌ្រីម​ សេ​១២៥ ​ពណ៌​ខ​្មៅ ស៊េរី​២០០៦ ​មួយ​គ្រឿង​​តាម​បណ្តោយ​ផ្លូវ​លេខ​២០០៤ ​ក្នុង​ល្បឿន​លឿន​​ក្នុង​ទិស​ដៅ​ពី​កើតទៅ​លិច​ ស្រាប់​តែ​​មក​ដល់​ផ្លូវបំបែកជា​បួន​ក៏​មាន​រថយន្ត CR-V ​ពណ៌ទឹក​ប្រាក់ បើក​បរ​ដោយ​បុរស​ម្នាក់​បញ្ច្រាស​ទិស​គ្នា​​ ខណៈនោះ​រថយន្តក៏​បត់​ឆ្លង​ថ្នល់​ក៏ត្រូវ​​ម៉ូតូ​​ឌ្រីម​នោះ​​បុកចំ​ពី​ចំហៀង ​ខាង​ស្តាំ​​ បណ្តាល​ឱ្យ​ក្រពឹត​​បន្តិច​បន្តួច​ ពេល​នោះ​ម្ចាស់​រថយន្ត​​​បាន​​ចុះ​ពី​រថយន្ត​ទៅ​ទាមទារ​ឱ្យ​សង​ថ្លៃ​ខូច​ខាត ​​ ស្រាប់​តែ​អ្នកបើក​​បរ​ម៉ូតូ​​ធ្វើ​ជា​សន្លប់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]