រាជធានីភ្នំពេញ ៖ ​រថយន្ត​​ទួរីស ​ពណ៌​ទឹក​ប៊ិច ​ផ្ទុក​ទំនិញ​ពេញ​​រថយន្ត ខណៈ​​ពេល​បើក​តាម​មហា​វិថី​ព្រះ​មុនី​វង្ស​ដល់​មុខ​មជ្ឈ​មណ្ឌល​​កម្សាន្ត​​ រ៉ក ស្រាប់​តែ​ដាច់​កង់​ក្រោយ​​ខាង​ឆ្វេង​បើក​ទៅ​បុក​លែង​រួច ។

ហេតុ​ការណ៍​​នេះ​កើត​ឡើង​​កាល​ពី​​វេលា​ម៉ោង​៦​និង​៥​ នាទី​ល្ងាច​ថ្ងៃ​ទី​១៦ ឧសភា នៅ​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការ​មន ​តែ​សំណាង​ល្អ​មិន​បណ្តាល​ឱ្យ​​នរណា​ម្នាក់​រង​របួស​នោះ​ទេ ។ ​ក្រោយ​ពេល​កើតហេតុ​​ប៉ូលិស​​ប៉ុស្តិ៍​​បឹង​ត្របែក​​បាន​ចុះ​ទៅ​ជួយ​ អន្តរាគមន៍​​ធ្វើ​ចរា​ចរណ៍​ដើម្បី​កុំ​​ឱ្យ​ស្ទះ​​ចរា​ចរណ៍ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]