វិដេអូឃ្លីបមួយដែល បានបង្ហាញពីសកម្មភាព ចោរចំនួន ២ នាក់ដែលត្រូវបានគេបញ្ជាក់នៅក្នុង Description ថា បានធ្វើសកម្មភាពនៅឯ CNA Printing House ត្រូវបានចែកចាយ ពាសពេញបណ្តាញទំនាក់ទំនងសង្គម Facebook។

ដោយយោងទៅតាមខ្សែរវីដេអូបានអោយដឹងថា ហេតុការណ៍នេះត្រូវបានកើតឡើង នៅថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១២ នៅវេលាម៉ោង ១ កន្លះថ្ងៃត្រង់ ហើយបានកើតឡើងនៅ CNA Printing House ក្បែរ ភោជនីយដ្ឋាន ម្លប់ស្វាយ ៩៩។ បើយើងមើលទៅតាមវិដេអូ យើងនឹងបានឃើងចោរមានគ្នា ២ នាក់ជិះម៉ូតូមួយគ្រឿង មកឈប់ក្បែរ ផ្ទះដែលមាន ម៉ូតូ ២ គ្រឿងចតពីមុខ មួយសន្ទុះមានចោរម្នាក់បាន ធ្វើជាឈរនិយាយទូរស័ព្ទអស់ រយៈពេលយ៉ាងយូរទើបសម្រេចដើរ ទៅមើលកង់ម៉ូតូដែលខ្លួនបំរុង លួចថាតើមានចាក់សោរឬទេ បន្ទាប់ពីឃើញថា សុវត្ថិភាពហើយ ចោរម្នាក់ទៀតបានដើរ ទៅអូសម៉ូតូយកមកជិះយកទៅតែម្តង ដោយពួកគេទាំង ២ នាក់បានជិះបែកផ្លូវគ្នារៀងខ្លួន ទំនងប្រហែលជាណាត់ជួប គ្នានៅកន្លែងណាមួយផងដែរ។ គួរបញ្ជាក់ផងដែរថា វីដេអូនេះត្រូវបានថតដោយកាមេរ៉ាសន្តិសុខ ហើយត្រូវបាន ចែកចាយពាសពេញ Facebook ហើយមានអ្នកលេង Facebook ជាច្រើនបានសង្ឃឹម ប៉ូលិសនឹងអាចវែកមុខចោរទាំង ២ យកមកដាក់ទោសទៅតាមផ្លូវច្បាប់។

Khmerload

ប្រភពពី Facebook

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]