ភ្នំពេញ៖ អស់រយៈពេលជិត ២ឆ្នាំហើយ ដែលពិធីការិនី កញ្ញា ឌួង ហ្សូរីដា ត្រូវបានម្ចាស់ហាងខ្មែរឌីហ្សាញ ដាក់ពាក្យបណ្តឹងប្តឹង នាងពីបទបរិហារកេរ្តិ៍ ជាសាធារណៈ ទៅកាន់តុលាការនៃសាលាដំបូងរាជធានីភ្នំពេញ ។ រហូតមកដល់បច្ចុប្បន្នតារាស្រីរូបនេះ មិនដែលបានបង្ហើប ពីដំណើររឿងក្តីឲ្យមហាជន ដឹងជាចំហនោះឡើយ ដោយភាគីទាំងពីរ រង់ចាំមើលការសម្រេចក្តី របស់តុលាការ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤ ខាងមុខនេះ ថាអ្នកណាមួយចាញ់ អ្នកណាមួយឈ្នះ ។ ប៉ុន្តែទោះបីជាចាញ់ឬឈ្នះ សម្រាប់តារាសម្ដែង និងជាពិធីការិនីចិត្តសឿង ដួង ហ្សូរីដា ហាក់មិនភ្ញាក់ផ្អើល និងមិនរុញរា ចំពោះសំណងពេលនាងចាញ់ក្ដីនោះឡើយ។

ចំពោះការបញ្ចេញប្រតិកម្ម របស់ កញ្ញា ឌួង ហ្សូរីដា នេះ ក្រោយពីមានសារព័ត៌មានក្នុងស្រុកជាច្រើន បានចុះផ្សាយជាសាធារណៈថា តារាសម្តែងចាស់វស្សារូបនេះ ត្រូវកាត់សេចក្ដីលើសំណុំរឿង ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ក្នុងពេលដ៏ខ្លីខាងមុខនេះ ។ ឌួង ហ្សូរីដា បានឆ្លងឆ្លើយ ជាមួយអ្នកនិពន្ធល្បីឈ្មោះ ក្នុងផលិតកម្ម ហង្សមាស លោក សុខ ជំនោរ នៅក្នុង Facebook របស់លោកតាមរយៈការ Comment ថា "អ្នកសារពត៌មានដូចជាមិនសូវមានវិជា្ជជីវៈ ចេះតែដាក់ចំណងជើងបង្ក ជាបញ្ហាច្របូកច្របល់ ដល់ប្រព័ន្ធតុលាការខ្មែរ ការកាត់ក្តីចាញ់ ឬឈ្នះ គឺប្រព្រឹត្តិទៅនៅថ្ងៃ ០៦ កុម្ភៈខាងមុខនេះ ។ វាមិនមែនជារឿង ក្តីចាប់ចងទេ ចាញ់ឬឈ្នះ វាមិនសំខាន់ ឬបារម្ភនោះឡើយ ព្រោះយ៉ាងច្រើន បង់លុយ ៥០០០$ តាមគេទាមទារ វាតិចជាង ការចំណាយ សំរាប់អ្នកបង្ករឿងនេះ ព្រោះកម្មកំពុងតែតាមហៅបុគ្គល ដែលធ្លាប់ធ្វើនោះ បណ្តើរៗហើយ ។ ក្រុមគ្រួសារខ្ញុំ មិនចេះប្រើពាក្យអាក្រក់ ជេរដៀលនរណាឡើយ ។ កុំបារម្ភអីណាបងៗ ព្រោះខ្ញុំមិនទទួលការ សម្ភាសន៍ ពីអ្នកកាសែត ប្រហែលជិត ២ឆ្នាំហើយ អំពីរឿងនេះ ព្រោះទុកជូនមេធាវី ជាអ្នកធ្វើការចុះ"។

តាមរយៈសម្តីទាំងអស់នេះ របស់ពិធីការិនីចាស់វស្សា កញ្ញា ឌួង ហ្សូរីដា បានស្តែងឲ្យឃើញ យ៉ាងច្បាស់ហើយថា នាងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលយកការសម្រេច របស់តុលាការនៅពេលដ៏ខ្លីខាងមុខនេះ។ ឌួង ហ្សូរីដា ក៏បានត្រៀមលុយចំនួន ៥ពាន់ដុល្លារ ទុករួចហើយ បើសិនជានាងចាញ់ក្តី ពោលនាងនឹងបង់ទៅឲ្យគូភាគី ដោយមិនខ្វល់ខ្វាយអ្វីឡើយ ។ នាងក៏បាន បដិសេធមិនផ្តល់បទសម្ភាសន៍ណាមួយ ជាមួយអ្នកសារព័ត៌មានដូចគ្នា ។

ចង់ដឹងថាលទ្ធផល នៃការប្រកាសសាលក្រមរបស់តុលាការ សាលាដំបូងរាជធានីភ្នំពេញ នៅ ថ្ងៃទី៦ ខែកុម្ភៈ ខាងមុខនេះ កាត់ឲ្យភាគីណាមួយឈ្នះ និងចាញ់ មានតែរង់ចាំអ៊ុតមើលជាមួយ Looking TODAY ទាំងអស់គ្នា...








 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]