រឿងរ៉ាវគ្រួសារ តែងតែមានការរកាំរកូស ដូចជារាវចានដែលតែងតែ ប៉ះទង្គិចជាប្រចាំ ម៉្លោះហើយបើសិនជាយើងមិន ចេះអត់អោននិង យោគយល់អោយគ្នាទៅវិញទៅមកនោះទេ គឺពិតជាមិនមានសេចក្តីសុខក្នុងគ្រួសារឡើយ។

តាមប្រភពព័ត៌មានបានអោយដឹងថា នាវេលាម៉ោង​ ១ ថ្ងៃត្រង់ ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១២ មានស្រ្តីម្នាក់មានផ្ទៃពោះចំនួន ២ ខែបានអង្គុយនៅលើបង្អួចនៃបន្ទប់ជួលកំពស់ ៥ ជាន់ នៅឯ ខេត្ត Guangdong ប្រទេសចិន។ តាមសម្តីសាក្សីដែល ជាអ្នកជិតខាងបានអោយដឹងថា នាង មកជួលផ្ទះនៅទីនេះ តាំងពីខែ តុលា ឆ្នាំ ២០១១ ម្ល៉េះ ហើយនាងបានមកជួល ជាមួយនឹងប្តីរបស់នាង ដែលទើបនឹងរៀបការ ប៉ុន្តែពួកគេតែងតែឈ្លោះគ្នាជាញឹកញាប់ស្ទើរតែគ្មាន ថ្ងៃលោះឡើយ។ សាក្សីបានប​ន្តអោយដឹងទៀតថា រហូតមកដល់ថ្ងៃកើតហេតុ នាងបានចាំប្តីរបស់នាងដែល មិនបានត្រលប់មកផ្ទះ អស់រយៈពេល ២​ យប់មក ហើយ ដោយសារតែនាងខឹងនឹងប្តីរបស់នាងពេក នាងបានទៅអង្គុយនៅលើបង្អួច ហើយបានយកទូរស័ព្ទចុច ក្នុងបំណងតេ ទៅរកប្តី ហើយគេបានលឺនាងនិយាយថា តើជឿរថាខ្ញុំហ៊ានលោតចុះដែរឬទេ ? តើចង់បានកូនក្នុងផ្ទៃដែរឬទេ ? បន្ទាប់មក នាងបានយំយ៉ាងខ្លាំង ពេលនោះក្រុមសង្គ្រោះក៏បានមកដល់ ដែរដោយពួកគេបាន បញ្ចូនអ្នកសម្របសម្រួលអោយឡើងទៅនិយាយជាមួយនាង ក៏ដូចជា ហៅក្រុមគ្រួសារមកជួយ។ បន្ទាប់ពី​ និយាយគ្នាបាន កន្លះម៉ោងទើបនាងព្រមចេញពីបង្អួចវិញ ដែលហេតុការនេះបានធ្វើអោយអ្នកជិតខាងទាំងអស់ ភ័យបុកពោះគ្រប់គ្នា។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]