ខេត្ត​​កំពង់​ចាម​៖ បុរស​ម្នាក់​​ខណៈ​ពេល​ត្រឡប់​មក​ពីទិញ​ទឹក​អាស៊ីត​យក​ទៅ​ចម្ការ​កៅស៊ូ​ក៏​ ដួល​ម៉ូតូ​បណ្តាល​ឱ្យ​បែក​ប៊ីដុង​ខ្ទាត​ទឹក​​អាស៊ីត​​ត្រូវ​មុខ​និងភ្នែក​ ទាំងសង​ខាង​របួស​ធ្ងន់​​​ ​។ ហេតុ​ការណ៍​​ដែល​​ស្មាន​មិន​ដល់​នេះ​​​កើត​ឡើង​កាលពី​វេលាម៉ោង​១​រសៀល​ ថ្ងៃទី​១៥​ ឧសភា​ នៅភូមិ​ឈូក​ ឃុំ​ត្រមោង​ ស្រុក​មេមត់​ ។

ជន​រងគ្រោះ​​​ឈ្មោះ​លុច​ ធន់​ ​​អាយុ​២៦​ឆ្នាំ​​ជា​អ្នក​​ដាំ​កៅស៊ូ​ មាន​ទី​លំនៅក្នុង​​ភូមិ​ឈូក​ ។ ​សាច​់​ញាតិ​ដែល​​ជូន​ជនរ​ង​គ្រោះ​ទៅមន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​​ឱ្យ​ដឹង​ថា​ ​​គេ​ជិះ​ម៉ូតូ​សង់​ចិន​​ ស៊េរី​២០០៨​ ទៅ​ទិញ​ទឹក​អាស៊ីត​​នៅ​ផ្សារ​មេមត់​ចំនួន​២​លីត្រ​ ដើម្បី​យក​ទៅ​លាយ​ជាមួយ​កៅ​ស៊ូ​​​ ។ ​​ពេល​ត្រឡប់​មក​ពី​ទិញ​ទឹក​អាស៊ីត​ដល់​ផ្ទះ​បានបន្តិច​ក៏​រៀប​ចំ​អីវ៉ាន់​ និងយក​ទឹក​អាស៊ីត​នោះ​ទៅ​ចម្ការ​កៅស៊ូ​ ។ ពេល​ជិះ​ម៉ូតូ​ចេញពី​ផ្ទះ​ទៅ​ចម្ការ​កៅ​ស៊ូ​បាន​ចម្ងាយ​ជាង​កន្លះ​ គីឡូម៉ែត្រ​​​ ស្រាប់​តែ​រអិល​ម៉ូតូ​ដួល​ដោយ​សារ​តែ​មេឃ​ភ្លៀង​​កាលពី​យប់​ផ្លូវ​បែក​​ភក់​ រអិល​ ​បណ្តាល​ឱ្យ​ធ្លាក់​ប៊ីដុង​ទឹក​អាស៊ីត​បែ​ក​និងខ្ទាត​​ជះ​មក​លើ​មុខ​និង​ ភ្នែក​​​រោល​ខ្លោច​ខ្មៅ​ ​និង​ប៉ះ​ដៃ​ជើង​រលាក​តិច​តួច​ ។

ជន​រងគ្រោះ​ត្រូវ​​​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​ នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម​ រួច​បញ្ជូន​បន្ត​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ព្រះកុសុមៈ​ តែ​មិន​ទាន់​មាន​ការ​បញ្ជាក់​អះ​អាង​ថា ​គេ​អាច​ត្រូវ​​ងងឹត​ភ្នែក​ ឬ​បែប​ណា​ទេ​​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]