ក្រុមតារាចំរៀងកូរ៉េ 2PM បានក្លាយជាក្រុមតារាចំរៀងបុរស ដែលមានឈ្មោះបោះសំលេងប្រចាំប្រទេស កូរ៉េតាំងពី យូរឆ្នាំណាស់មកហើយ ហើយកាលពីពេលថ្មីៗនេះ សមាជិករបស់ 2PM ម្នាក់ឈ្មោះ Taecyeon បានរងរបួសបាក់​ដៃ នៅប្រទេសជប៉ុន ដែលបានធ្វើអោយអ្នកគាំទ្ររបស់​ ពួកគេមានទុក្ខក្រៀមក្រំយ៉ាងខ្លាំង។

តាមប្រភពព័ត៌មានបានអោយដឹងថា តារាចំរៀងកូរ៉េ Taecyeon ត្រូវបានគេបញ្ចូនមកមន្ទីរពេទ្យ ប្រទេសកូរ៉េ ខណៈពេលដែលរូបគេ បានបាក់ដៃក្រោយពី ប្រកួតល្បែងកាច់ដៃជាមួយនឹង សមាជិក 2PM ជាច្រើនលើកមក។ ប្រភពព័ត៌មានបានបន្តថា ហេតុការនេះបានកើតឡើងនៅក្នុង បន្ទប់សណ្ឋាគារមួយនៅប្រទេសជប៉ុន កាលពីយប់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១២។ ក្រុមគ្រូពេទ្យបាន និយាយថា Taecyeon ត្រូវការពេលវេលាសម្រាក មួយរយៈទើប រូបគេអាចបន្តការសម្តែងជាមួយនឹងសមាជិក របស់ខ្លួនបាន។ គ្រូពេទ្យបានបន្តទៀតថា របួសរបស់ Taecyeon គឺធ្ងន់គួរសមដែរដោយសារតែ ដៃរបស់គេបានបាក់ ហើយ ស្មាររបស់គេបានភ្លាត់សន្លាក់ទៀតផង។ ព័ត៌មាននេះបាន ធ្វើអោយអ្នកគាំទ្រ Taecyeon ក៏ដូចជា ក្រុម 2PM មានការកើតទុក្ខក្រៀមក្រំយ៉ាងខ្លាំង។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]