រាជធានីភ្នំពេញ​​​​ ៖ ​កញ្ញា​​ពុំ ដាលក្ខណ៍​ ទើប​តែ​​រះ​ឡើង​ក្នុង​ពិភព​​​សិល្បៈ​​​​សម្តែង​កាល​ពី​ពេល​ថ្មី​ៗ​នេះ តែ​ន​ាង​​មាន​មហិច្ឆតា​​ចង់​​មាន​កេរ្តិ៍​ឈ្មោះ​​​ល្បី​ឆាប់ៗ​​ ​។ ក្នុង​វ័យ​១៨​ឆ្នាំ​ ​ទឹក​មុខ​ញញឹម​​ជានិច្ច​​ មាន​រូប​សម្ផស្ស​​ស្រស់​​ស្អាត ដាលក្ខណ៍ ​រៀប​រាប់​ឱ្យ​​ដឹង​ថា ​ដោយ​នាង​ស្រលាញ់​សិល្បៈ​សម្តែង​​តាំង​ពី​កុមារ​ភាព​មក ​នៅ​ឆ្នាំ​២០១០ ទោះបី​​កំពុង​តែ​សិក្សា​​ចំណេះ​ទូ​ទៅ​ក៏​ដោយ​ ​ក៏​នាង​​ឆ្លៀត​​ពេល​វេលា​​ចូល​ហាត់​រៀន​សម្តែង​​នៅ​ក្នុង​ក្លឹបសិល្បៈ ។

ក្រោយ​មក​នាង​បាន​ចូល​រួម​សម្តែង​​កាយ​វិការ​​ខា​រ៉ា​ អូ​ខេ​ឱ្យ​ផលិត​កម្ម​​ក្រៅ​ប្រទេស​​ជា​ច្រើន​ដូច​ជា ​ផលិត​កម្ម​នាគ​ហោះ រៃ​មាស​ ម៉ៃ​សា​ម៉េត ​​តោមាស និង​បុប្ផា​ជា​ដើម ។កញ្ញា​​ពុំ ដាលក្ខណ៍ នៅ​​ឆ្នាំ២០១២​នេះ បាន​ចូល​រួម​សម្តែង​ក្នុង​ខ្សែ​​ភាព​យន្ត​រឿង​«សាល​តម្កល់​សព» និង​រឿង​​«ស្នេហ៍​ខ្ញុំ​​​អុី​ចឹង​សោះ» ​​ជា​តួ​​​​អង្គ​​​គ្រូ​ពេទ្យ​​​​ និង​ជា​តួ​រាយ​រង​​​ ។

នៅ​ពេល​​​​​ប្រឡង​​បាក់​ឌុប​រួច​នាងដា​លក្ខណ៍ ប្តេជ្ញា​​នឹង​ខិត​ខំ​​ហាត់​​រៀន​សម្តែង​​បន្តទៀត ​ដើម្បី​​ឈាន​ទៅ​រក​ភាព​​ល្បី​ឈ្មោះ​ក្នុង​ពិភព​​សិល្បៈ​​ ។ ​ពេល​នេះ​ទោះ​បី​ជា​មិន​ទាន់​មាន​គេ​ស្គាល់​​ជា​ទូ​ទៅ​ក៏​ដោយ​ ក៏​នាង​មាន​ចិត្ត​សប្បាយ​​រីក​រាយ​​ដែរ​ ដោយ​បាន​ក្លាយ​ជា​តា​រា​សម្តែង​​ និង​ជា​អ្នក​ដើរ​បង្ហាញ​ម៉ូដ​​ដូច​ក្តី​ប្រាថ្នា​របស់​នាង​ពី​កុមារ​ភាព​មក។
ទៅ​ថ្ងៃ​​អនាគត​​នាង​​នឹង​ខិត​ខំ​ប្រឹង​ប្រែង​បញ្ចេញ​​ទេព​កោសល្យ​​​ សម្តែង​​ឱ្យ​អស់​ពី​សមត្ថ​ភាព​ដែល​នាង​ធ្លាប់​​ហាត់​រៀន​កន្លង​មក ។
កញ្ញា ​ពុំ​ ដាលក្ខណ៍​ ជា​កូន​កំព្រា​​​ម្តាយ ​មាន​តែ​ឪពុក​ឈ្មោះ​ពុំ​ ​ផល្លី ជា​មន្ត្រី​​ស៊ី​ម៉ាក់ ។ នាង​ជា​កូន​ស្រី​ពៅ​ក្នុង​ចំណោម​បង​ប្អូន​ស្រី​​២​នាក់ ។ ដាលក្ខណ៍​ មាន​ស្រុក​កំណើត​​នៅ​ភូមិ​ព្រៃ​ព្រីង​​ខាង​ត្បូង​ សង្កាត​់​ចោម​ចៅ ខណ្ឌ​ដង្កោ រាជ​ធានីភ្នំពេញ ។

តារាសម្តែង​ថ្មី​នេះ អះ​អាង​ថា នាង​មិន​ទាន់​មាន​សង្សារ​​ទេ ហើយ​ក៏​មិន​ទាន់​ចង់​មាន​ដែរ ព្រោះ​ជាប់​រវល់​​សិក្សា​រៀន​សូត្រ ។ នាង​និយាយ​ថា «ចំពោះ​​រឿង​ស្នេហា​ចាំ​នាង​ខ្ញុំ​មាន​​​​​​​​​​​​​អាយុ​ច្រើន​បន្តិច​​សិន ព្រោះ​សព្វ​ថ្ងៃ​នាង​ខ្ញុំ​មាន​មហិច្ឆតា​​ចង់​​ក្លាយ​ជា​តារា​សម្តែង​ និង​ជា​តារា​បង្ហាញ​ម៉ូដ​ដែល​មានមហា​ជន​គាំ​ទ្រ​ច្រើន​ ហើយ​មាន​កេរ្តិ៍​​ឈ្មោះ​ល្បី​» ។ កញ្ញា​ពុំ​ ​ដាលក្ខណ៍ និយាយ​ថា ការ​ចូល​សិល្បៈ​​ធ្វើ​ឱ្យ​​យើង​ដឹង​ពី​អ្វី​ដែល​ល្អៗ​​ច្រើន ហើយ​​ក៏​ជា​ស្ពាន​ចម្លង​យុវវ័យ​​​ឱ្យ​ក្លាយទៅ​ជា​​​​​​​​​​​​ពលរដ្ឋ​ល្អ​ និង​បាន​ដើរ​កម្សាន្ត​​នៅ​​តំបន់​ទេសចរណ៍​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បុរាណ តំបន់​ទេសចរណ៍​​ធម្មជាតិ​ទូទាំង​ប្រទេស​ទៀត​ផង៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]