បាត់ដំបងៈ សមត្ថកិច្ចនគរបាល ការិយាល័យជំនាញ ប្រឆាំងការជួញ ដូរមនុស្សនិងការពារអនីតិជនខេត្ត បានរកឃើញចៅស្រី និងប្រុសស្នេហ៍ ហៅមកសាកសួរ រួចឲ្យ ត្រឡប់ទៅផ្ទះវិញ ក្រោយពីជីដូននិងឪពុក បានមកប្តឹងសមត្ថកិច្ច ឲ្យជួយរកកាល ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១២ នៅស្នងការដ្ឋានខេត្ត។

នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ កម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញ ដូរមនុស្ស និងការពារអនីតិជន ខេត្តបានរកឃើញចៅស្រី គាត់ដែលមាន បុរសម្នាក់ បានពង្រត់នាំគ្នាជួលផ្ទះនៅ លួចលាក់មិនឲ្យប្រពន្ធដើមដឹង នោះទេ។ បុរសម្នាក់នេះ ត្រូវបានគេបង្ហើប ប្រាប់ថាឈ្មោះ ផលភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរជាចុង ភៅធ្វើម្ហូប តាមហាងនានា នៅក្នុងខេត្តបាត់ដំបង។ មានប្រពន្ធនិងកូន៣នាក់ មានទីលំនៅ ខេត្ត បន្ទាយ មានជ័យ។

បច្ចុប្បន្ន ស្នាក់នៅផ្ទះជួលក្នុង ទីរួមខេត្តបាត់ដំបង។ ចំណែកស្រីស្នេហ៍ ដែលជីដូន និងឪពុក តាមរកនោះមានឈ្មោះ អ៊ុំ ធារី អាយុ២០ឆ្នាំ មុខរបរជាកូន កាំបិតមេចុងភៅ ខាងលើមានទីលំនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង នៅក្នុងបន្ទុកជា មួយ ជីដូនតាំងពីតូចមក។

តាមសម្តីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា បុរសជាចុងភៅម្នាក់នេះ គាត់មានប្រពន្ធនិង មានកូន៣នាក់ ហើយតែគាត់បានស្រឡាញ់គ្នា ជាមួយនារីអាយុ២០ឆ្នាំ ដែលអតីត ជាកូនកាំបិត របស់ឈ្មោះផល ខាងលើក្រោយមកក៏មាន ទំនាក់ទំនង ស្នេហា គ្នាគ្មានការបង្ខិតបង្ខំពីភាគីខាង ណាឡើយហើយបានរស់ នៅជាមួយ គ្នាលួច លាក់ជាច្រើនខែមកហើយ និងបានចេញពីផ្ទះមិនបានប្រាប់ដំណឹង ដល់ជីដូននិង ឪពុកឲ្យបានដឹងច្បាស់លាស់ថា នាងទៅរស់នៅឯណាទីណានោះទេ។ ក្រោយមកជី ដូននិងឪពុក ភ័យរកកូនមិនឃើញទូរស័ព្ទក៏មិន ចូលខ្លាចគេយកទៅ លក់ឬមានការ គ្រោះថ្នាក់អ្វីផ្សេង ក៏មិនដឹងរួចក៏បានមកដាក់ពាក្យ បណ្តឹងទៅសមត្ថកិច្ច នគរបាលខេត្ត កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១២ ឲ្យសមត្ថកិច្ចជួយរក តែមិនបាន ប្តឹងថា ឲ្យ ចាប់ខ្លួនបុរស ខាងលើនោះទេ។ ក្រោយពីបានទទួល ពាក្យបណ្តឹង ហើយកម្លាំង ជំនាញបានស្រាវជ្រាវ រកឃើញគូរស្នេហ៍ទាំង២នាក់នេះ ហើយបាន ហៅមក សាកសួរពីដំណើររឿង។

ពួកគេទាំង២នាក់ បានឆ្លើយនៅចំពោះមុខ សមត្ថកិច្ចថា គេនឹងរៀបការ នៅពេល គេសន្សំលុយបានសិន។

ចំណែកនាងជាចៅជីដូន បានឆ្លើយប្រាប់សមត្ថកិច្ចថា ហេតុដែលខ្លួនស្រឡាញ់ គ្នាលួចលាក់និងមិនឲ្យជីដូនដឹង ព្រោះតែជីដូនខ្លួន ជួបមុខពេលណា បានជេរ បញ្ចោរនាងពេលនោះធ្វើឲ្យនាងខ្មាស់គ្រប់ពេលទើបនាងលាក់អាស័យដ្ឋានមិនឲ្យពួកគាត់ដឹង ដើម្បីរកសេចក្តីសុខ កុំឲ្យគាត់មករំខានទៀត។

មន្រ្តីជំនាញបានប្រាប់អ្នកព័ត៌មានថា ករណីនេះសមត្ថកិច្ច គ្រាន់តែមាន តួនាទី ជួយ រកមនុស្សឲ្យឃើញតែប៉ុណ្ណោះ ហើយបានធ្វើការសាកសួរ ចម្លើយមួយ ចំនួននៅ ចំពោះ មុខជីដូនឲ្យដឹងរឿង ទាំងអស់គ្នាហើយក៏បាន សម្រេចឲ្យពួកគេ ត្រឡប់ទៅផ្ទះ វិញ។ ព្រោះរឿងនេះ គ្មានពាក្យបណ្តឹងពីប្រពន្ធ ដើមចោទ ប្រកាន់ពីការផិត ក្បត់អ្វីទេ។ ចំណែកជីដូននិងឪពុក គ្រាន់តែប្តឹងសមត្ថកិច្ចឲ្យ ជួយរកមនុស្សឲ្យឃើញ ប៉ុណ្ណោះគឺ មិនបានបញ្ជាក់ថា ប្តឹងឲ្យចាប់ខ្លួនបុរស់នោះឡើយ អញ្ចឹងសមត្ថកិច្ចបាន បំពេញតួនាទី ខ្លួនចប់សព្វគ្រប់រួចរាល់ហើយ។

បើតាមជីដូនឈ្មោះអ៊ុំ សុខា អាយុ៥៥ឆ្នាំ បាននិយាយប្រាប់អ្នកព័ត៌មាន ថា ចៅស្រី គាត់តាំងពីឈ្លក់ និងទឹកប្រាក់ពីរបស់បុរស ម្នាក់នេះ មកគឺវាលែងស្តាប់ជីដូន ដែលខំចិញ្ចឹម វាតាំងពីតូចក្រូចឆ្មាមកគាត់មានការខកចិត្តជាខ្លាំង ដែលវាហ៊ាន និយាយថា គាត់ជេរស្តីឲ្យវាខ្មាសគេ ចំពោះមុខសមត្ថកិច្ចដូច្នេះ ព្រោះឥឡូវនេះ វាធំឆ្អឹងហើយចេះ រកប្តីខ្លួនឯង ហើយទាត់ឪពុកនិង ជីដូនចោលទៅមាន សេចក្តីសុខជា មួយប្រុស ដែល ជាប្តីរបស់នោះ ហើយសព្វថ្ងៃប្រពន្ធដើម បុរសម្នាក់នេះ ពុំទាន់ដឹងថា ប្តីខ្លួនផិតក្បត់ លួចមានប្រពន្ធទៀតនោះទេ។ ក្រោយពីបាននិយាយ ហើយគាត់បានដើរ ទៅផ្ទះវិញ ទាំងក្តីអស់សង្ឃឹម ដោយធ្វើអ្វីគេមិនកើតហារទៅ វាស្លាក់ខ្ជាក់ទៅវាស្លែង ស្តោះទៅតែ លើ ដើមទ្រូងឯងមិនដឹងធ្វើដូចម្តេចទៀត?

មតិមហាជនខ្លះបាននិយាយថា បុរសនេះបើតាមច្បាប់ ត្រូវមាន ទោស តែសំណាង ល្អស្រីស្នេហ៍បានអះអាង ស្ម័គ្រចិត្តស្រឡាញ់ ពេញមាត់ទោះជា ដឹងថា គេមានប្រពន្ធហើយក៏ដោយ ។ ចំណែកប្រពន្ធដើមមិនដឹងថានាងបានដឹងរឿងនេះឬអត់ទេ?៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ស្រ្តី និងបុរសសហាយស្មន់ ពេលដើរចេញពីប៉ុស្តិ៍នគរបាល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]