ដូចដែលប្រិយមិត្តបានដឹងស្រាប់ហើយ ថានេះគឺជាសម័យកាលជឿនលឿន និង ជាសម័យកាលប្រកួតប្រជែង បើសិនជាអ្នករកស៊ីនៅតែ ប្រើប្រាស់ទំលាប់ចាស់ដើម្បី រកចំនូលនោះគឺវា ពិតជាមានភាព ស៊ាំហើយថែមទាំង បាត់បង់អតិថិជនទៀតផង។

ដោយឡែកនៅឯប្រទេសគេវិញ បានលេចចេញនូវព័ត៌មានដ៏ថ្មីស្រឡាងថា មានអ្នកលក់ Hot dog តាមផ្លូវបាន យកមឈូសជំនួសរទេះរុញ ដើម្បីធ្វើការលក់ អោយអតិថិជន។ មានអតិថិជនជាច្រើនបាន ចាប់អារម្មណ៍យ៉ាងខ្លាំង នូវគំនិតឆ្នៃប្រឌិតរបស់ពួកគេ ហើយមានអ្នកខ្លះទៀតបាន ថតទុកយកទៅបង្ហោះចូលអិនធើណិត ក៏ដូចជាយកទៅអ្នកនៅផ្ទះមើល ព្រោះថា នេះវាមិនមែនជារឿងធម្មតាដែលយើង បានឃើញជារៀងរាល់ថ្ងៃឡើយ។ គួរបញ្ជាក់ផងដែរថា Hot dog ក្នុងមឈូសទាំងនោះត្រូវបានគេប្តូរឈ្មោះមកជា Dead Dog ដើម្បីអោយសមទៅនឹង មឈូសដែលគេយកមកសម្រាប់ដាក់នោះ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]