ភ្នំពេញ ៖ មានករណីបាញ់ប្រហារមួយ នៅក្នុងក្រុមហ៊ុនលក់ គ្រឿងអគ្គិសនី ដែលមានឈ្មោះ PP General មានទីតាំងនៅផ្ទះលេខ ២៨៨ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ ដែលករណីខាងលើត្រូវបាន គេអះអាងថា បណ្តាលឲ្យមេការក្រុមហ៊ុន លក់គ្រឿងអគ្គិសនីខាងលើនេះ រងរបួសដែលគេនៅមិនទាន់ ដឹងថា ស្លាប់ ឬរស់នោះទេ ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង១៥នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ នេះ នៅចំណុចលើផ្ទះជាន់ទី១ ។

គេនៅមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ នៃការបាញ់ប្រហារខាងលើនេះ នៅឡើយទេ ដោយសារតែ ជនសង្ស័យជាអ្នកបាញ់ស្ថិតនៅជាន់ទី១ មានអាវុធនៅក្នុងដៃ ហើយសមត្ថកិច្ចនៅមិនទាន់ហ៊ានចូលត្រួត ពិនិត្យនៅឡើយ ។

ព័ត៌មានចុងក្រោយបានឲ្យដឹងថា នៅវេលាម៉ោង ៣និង៥០នាទី សមត្ថកិច្ចបានសម្រុកចូលឡើងទៅជាន់ទី១ ដើម្បីឃាត់ខ្លួនជនសង្ស័យ និងបានប្រទះឃើញ ជនរងគ្រោះជាមេការបានស្លាប់ហើយ ។ យ៉ាងណាក៏ដោយ កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវ ចំពោះករណីបាញ់ប្រហារ សម្លាប់មេការខាងលើនេះ ៕

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ដោយ ៖ គឹម ចន្ថា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]