បុរសពីរនាក់ ត្រូវបានបាត់បង់ជីវិត ភ្លាមៗដោយសារតែ មានឡានមួយគ្រឿងបានបើកបរក្នុង ល្បឿនលឿន ហើយបានបុកអ្នកទាំងពីរ ខ្ទាតទៅដល់ច្រកចូលខាង ត្បូងនៃមហាវិទ្យាល័យ Wenzhou ។ កាម៉ារ៉ាដែលគេដាក់ ថតចោលនៅតាមផ្លូវនេះ បានចាប់យកសកម្មភាពនៃ គ្រោះថ្នាក់នេះទាំងស្រុង។ គ្រោះថ្នាក់នេះកើតឡើង ដោយសារតែមានឡានពណ៌ខ្មៅម៉ាក Honda មួយគ្រឿងបានបើកយ៉ាងលឿននៅលើផ្លូវនេះ ហើយបានបុកយ៉ាងខ្លាំងទៅលើ បុរសពីរនាក់ដែលកំពុងឆ្លងថ្នល់។ នៅខាងក្រោយជនរងគ្រោះ គឺនៅមានបុរស និងស្រ្ដីម្នាក់ទៀត ប៉ុន្ដែសំណាងល្អដែលបុរសនោះ បានទាញនារីម្នាក់នោះថយក្រោយភ្លាម។ ភ្លាមៗនោះ អ្នកដំណើរជាច្រើន បានរត់ទៅមើលភ្លាមៗ តែជនរងគ្រោះទាំងពីរត្រូវបានគេប្រកាសថា ស្លាប់ បន្ទាប់ពីឡានពេទ្យទៅដល់ទីកន្លែងគ្រោះថ្នាក់។ ចំណែកឯជនល្មើស មិនត្រូវបានប្រជាជននៅកន្លែងកើតហេតុ វាយឬធ្វើបាននោះទេ​ ទោះបីជា គាត់ត្រូវបានបុកគេស្លាប់ក៏ដោយ គឺគាត់បានត្រឹមតែប៉ូលីសចាប់ខ្លួនតែប៉ុណ្ណោះ។ ជនល្មើសមានអាយុ ២៣ឆ្នាំ និងមានឈ្មោះថា Liu មកពី Anhui ហើយត្រូវបានគេធ្វើពិសោធន៍ឈាមនិងបានឲ្យដឹងថា គាត់មានជាតិអាកុលលើសពី ៥២.១មីលីក្រាម ដែលមាននៅក្នុងឈាម ១០០មីលីលីត្រ។ តាមការស្រាវជ្រាវបាន ឲ្យដឹងថា ជនរងគ្រោះម្នាក់ក្នុងចំនោម ២នាក់នេះ គឺជានិស្សិតបញ្ចប់ការសិក្សានៅ មហាវិទ្យាល័យ​ Wenzhou និងម្នាក់ទៀតជាអ្នកធ្វើការនៅ ក្នុងបារនៅក្បែរសាកលវិទ្យាល័យនេះ។ ខ្មែរឡូត សង្ឃឹមថា អ្នកបើកបរទាំងអស់សូមកុំ ប្រើប្រាស់ ឬពិសារគ្រឿងស្រវឹងនៅពេល បើកបរ បើពិសារគ្រឿងស្រវឹងកុំបើកបរ៕ 

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]