កាលពីរាត្រីថ្ងៃព្រហស្បតិ័ម្សិលមិញនេះ មានការប្រកួតចំនួន ៤ ប្រកួតគម្រប់ ១០ ប្រកួត នាសប្តាហ៍ទី ២៣ ដោយក្រុម Manchester CITY បានផ្តួលក្រុមមាន់គក Tottenham Hotspur ១ទល់នឹង៥ ក្រៅដី ឡើងទៅគ្រងតំណែងកំពូលតារាង Premier League របស់ចក្រភពអង់គ្លេស។

Tottenham Hostpur 1 – 5 Manchester CITY

វេលាម៉ោងប្រហែលជា ២ នឹង ៤៥ នាទីយប់រំលងអាធ្រាត ក្រុមមាន់គក Tottenham Hotspur បានបើកទ្វារកីឡាដ្ឋាន White Hart Lane របស់ខ្លួនស្វាគមន៍ក្រុម Manchester CITY ជាមួយនឹងទស្សនិកជនប្រមាណជា ៣៦ ០០០ នាក់។

ការប្រកួតបានត្រឹមតែ ១៥ នាទី ក្រុមភ្ញៀវបាននាំមុខ ១ គ្រាប់មុន ដោយខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Agüero បន្ទាប់ពីការបញ្ចូលបាល់យ៉ាងល្អ ពីកីឡាករករ David Silva ហើយលទ្ធផលនេះ បានបន្តរហូតដល់ចប់តង់ទី ១។

ឈានចូលមកដល់តង់ទី ២ មានការសម្រុកគ្នាយ៉ាងស្វិតស្វាញ ពីសំណាក់ក្រុមទាំងពីរ ដោយក្រុមភ្ញៀវហាក់ដូចជាមានប្រៀបជាង ដោយអាចរកបាល់បាន ២ គ្រាប់បន្តទៀត ដោយកីឡាករ Yaya Touré បាល់ពិន័យ ១១ ម៉ែត្រ នៅនាទីទី ៥១ និងមួយគ្រាប់ទៀតដោយកីឡាករ Džeko នៅនាទីទី ៥៣។ មិនអាចបង្អង់យូរ ក្រុមម្ចាស់ផ្ទះក៏រកគ្រាប់បាល់បានមួយគ្រាប់សងវិញ ដោយកីឡាករ Capoue នៅនាទីទី ៥៩។

ក្រុមភ្ញៀវនៅតែមិនបន្ធូរដៃសោះឡើយ ដោយនៅតែសម្រុក និងរក្សាទម្រង់លេងយ៉ាងល្អ រហូតអាចរកគ្រាប់បាល់បានពីរគ្រាប់ទៀត ដោយកីឡាករ Jovetić នៅនាទីទី ៧៨ និងដោយកីឡាករ  Kompany នៅនាទីទី ៨៩។ ចប់ការប្រកួតពោលគឺក្រុមភ្ញៀវ Manchester CITY យកឈ្នះក្រុមម្ចាស់ផ្ទះ Tottenham Hotspur ១ទល់នឹង៥។


វីដេអូ៖ Highlights

 

គួរបញ្ជាក់ផងដែរថា ក្រុម Aston Villa ក៏បានយកឈ្នះ WBA ៤ទល់នឹង៣ ខណៈឆ្មារខ្មៅ Sunderland ឈ្នះ Stoke CITY ១ទល់នឹង០ ហើយ Chelsea បានត្រឹមស្មើ ០ទល់នឹង០ ជាមួយ West Ham នាទឹកដី Stamford Bridge របស់ខ្លួន។

តារាងលទ្ធផល


តារាងចំណាត់ថ្នាក់


ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]