ហេតុការណ៍ដ៏គួរអោយ រន្ធត់និង ស្ទើរតែមិនគួរអោយកើត មួយបានកើតកាល ពីពេលថ្មីៗ នេះដែលបានធ្វើអោយ អ្នកលេងអិនធើណិតជាច្រើន មានការរំជួលចិត្តយ៉ាងខ្លាំង។

តាមប្រភពព័ត៌មានបានអោយដឹងថា កាលពីវេលាម៉ោង​ ៧ ៖ ៣០ នាទីព្រឹកថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១២ នៅប្រទេស ចិន មានហេតុការណ៍មួយដ៏រន្ធត់ បានកើតឡើងដោយសារតែ ជញ្ចាំងថ្ម បានរលំសង្កត់លើ សិស្សសាលាចំនួន ៦ នាក់ ដែលបានធ្វើអោយ សិស្សចំនួន ២ នាក់បានបាត់បង់ជីវិតភ្លាម នៅកន្លែងកើតហេតុ ម្នាក់ស្លាប់នៅពេលដែលត្រូវបាន គេបញ្ចូនទៅមន្ទីរពេទ្យ និង ម្នាក់ទៀតស្លាប់នៅពេល ដែលគេបញ្ចូនដល់មន្ទីរពេទ្យ រីឯ ២ នាក់ទៀតរងរបួសធ្ងន់កំពុងត្រូវបាន សម្រាកព្យាបាល។ តាមសម្តីសាក្សីបាន អោយដឹងថា ជញ្ជាំងនេះបាក់ដោយសារតែវា មានសភាពចាស់ និង ពុកផុយ លាយឡំទៅនឹង អាកាសធាតុ ភ្លៀង យ៉ាងខ្លាំង។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]