កាលពីថ្ងៃទី ១៤ កន្លងទៅនេះ មានបុរសម្នាក់ ត្រូវបានអតីតសង្សាររបស់ខ្លួន កាត់ប្រដាប់ភេទរបស់គាត់ ដែលមានប្រវែងប្រមាណជាង ២ សង់ទីម៉ែត្រ នៅពេលដែលគាត់បានសន្យា និងរស់នៅជាមួយនាងជា យប់ចុងក្រោយនៅក្នុងទីក្រុង Wenzhou ក្នុងខេត្ដ Zhejiang។ តាមប្រភពព័ត៌មានបានអោយដឹងថា បុរសម្នាក់នេះមានឈ្មោះថា Zhou អាយុ ២៩ឆ្នាំ ហើយបានធ្លាប់រៀបការម្ដងរួចមកហើយ និងមានកូនម្នាក់ផងដែរ។ នៅក្នុងអំឡុងពេលនោះ គាត់បានបង្កើតទំនាក់ទំនងជាមួយនឹងមិត្ដស្រី ចាស់របស់គាត់ អស់រយៈពេល៣ខែ ដែលមានឈ្មោះថា He ដោយមិនបានរៀបការនោះទេ ពីព្រោះតែគាត់មិនសប្បាយចិត្ដ នឹងអាពាហ៍ពិពាហ៍ បន្ទាប់ពីគាត់បែកបាក់ពីប្រពន្ធមុន។ គាត់ និង សង្សារចាស់របស់គាត់បានបែកគ្នា ប្រហែលជា ២ ឬ ៣ថ្ងៃមកហើយ។ សង្សារចាស់របស់គាត់បានប្ដូរទៅរស់នៅ នៅខេត្ដ Yunan ដែលជាស្រុកកំណើតរបស់នាង ហើយនាង បានទូរស័ព្ទទៅរកគាត់ ដើម្បីធ្វើការណាត់ជួប ជាលើកចុងក្រោយនៅ Wenzhou ។ ប៉ុន្ដែសំណាងអាក្រក់ នៅពេលដែលគាត់ភ្ញាក់ឡើងនៅពេលព្រឹក គាត់បានប្រទះឃើញថា ប្រដាប់ភេទរបស់គាត់ត្រូវបានគេកាត់ ជាមួយនឹងកន្ដ្រៃ។ ក្នុងពេលភ្លាមៗនោះ គាត់បានរត់ទៅ មន្ទីរពេទ្យក្នុងការធ្វើការព្យាបាល។ យោងទៅតាមគ្រូពេទ្យ បាននិយាយថា ប្រដាប់ភេទរបស់ Zhou នៅតែហូរឈាមមិនឈប់។ បច្ចុប្បន្ននេះជនរងគ្រោះ មិនមានបញ្ហាអ្វីទេ ហើយបានស្ថិតនៅក្នុងការព្យាបាលដ៏ល្អ និងប៉ូលីសកំពុងធ្វើការស៊ើបអង្កេតអំពីករណីនេះ៕

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]