ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Premier League របស់ចក្រភពអង់គ្លេស សប្តាហ៍ទី ២៣ បានបញ្ចប់ទៅអស់ ៦ ប្រកួតហើយ កាលពីយប់ម្សិលមិញនេះ ដោយក្រុមហង្សក្រហម Liverpool បានព្រលះស្បែក Everton ៤ទល់នឹង០ ខណៈបិសាចក្រហម Manchester United ក៏យកឈ្នះ Cardiff ២ទល់នឹង០ ឯក្រុមកាំភ្លើងធំ Arsenal បានត្រឹមស្មើ ២ទល់នឹង២ នាទឹកដីរបស់ក្រុម Southampton។

Liverpool 4 – 0 Everton

ជាមួយនឹងទស្សនិកជនប្រមាណជាង ៤ ម៉ឺននាក់ នាទឹកដី Anfield របស់ក្រុមហង្សក្រហម Liverpool បានស្វាគមន៍ក្រុមភូមិផងរបងជាមួយ Everton កន្លងទៅនេះ។

ការប្រកួតបានត្រឹមតែ ២១ នាទីប៉ុណ្ណោះ ប្រធានក្រុមរបស់ Liverpool កីឡាករ Steven Gerrard បានទែតបញ្ចូលទី បន្ទាប់ពីការបញ្ចូនបាល់ជ្រុងពីសំណាក់ខ្សែប្រយុទ្ធ Luis Suarez ជួយអោយ Liverpool នាំមុខ ១ទល់នឹង០។

ឈានចូលមកដល់នាទីទី ៣៣ ខ្សែបម្រើវ័យក្មេង Philippe Coutinho បានបញ្ចូនបាល់យ៉ាងស្អាត ដូចហុចផ្លែកាំបិតទៅអោយខ្សែប្រយុទ្ធ Daniel Sturridge បំប៉ោងសំណាញ់ទីបានសម្រេច។ មិនទាន់អស់ចិត្ត ខ្សែប្រយុទ្ធមួយរូបនេះ បន្ថែមមួយគ្រាប់ទៀតដោយបាល់ផ្លោងឡើងលើអាកាស នៅនាទីទី ៣៥ បន្ទាប់ពីការបញ្ចូនបាល់ពីខ្សែការពារ Toure ជួយអោយលទ្ធផលបញ្ចប់តង់ទីមួយ Liverpool ៣ Everton ០។

ឈានចូលមកដល់តង់ទី ២ ខ្សែប្រយុទ្ធ Luis Suarez មិនអាចមិនរកគ្រាប់បាល់បានមួយគ្រាប់នោះទេ ពោលគឺកីឡាកររូបនេះ នៅតែអាចរកគ្រាប់បាល់បានក្នុងការប្រកួតនេះ បន្ទាប់ពីបាល់ដាច់មាត់តែម្នាក់ឯង ស៊ុតបញ្ចូលទីយ៉ាងស្អាតបញ្ចូលទី នៅនាទីទី ៥០ ហើយលទ្ធផលនេះបន្តរហូតដល់ចប់ការប្រកួត ហង្សក្រហមយកឈ្នះ Everton ៤ទល់នឹង០។


វីដេអូ៖ highlights

 

តារាងលទ្ធផល



តារាងការប្រកួត

តារាងចំណាត់ថ្នាក់បណ្តោះអាសន្ន

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]