ចាកាតា៖ កំពូលតារាចំរៀងស្រីដ៏ល្បី របស់សហរដ្ឋអាមេរិក ឡេឌី កាកា អាចនឹងលុបចោលគម្រោងសម្តែង ខសសឺត នៅប្រទេស ឥណ្ឌូនេស៊ី នាថ្ងៃទី ៣ ខែ មិថុនា ខាងមុខនេះ បន្ទាប់ពីការប្រឆាំងយ៉ាងធ្ងន់ធ្ងរ ពីក្រុងមូស្លីម និង ក្រុមអ្នកអនុរក្សនិយម។

ក្រុមអ្នកជំទាស់ទាំងនេះ បានយល់ឃើញថា ការសម្តែងរបស់ ឡេឌី កាកា បង្កភាពព្រឺព្រួច ដោយសំម្លៀកបំពាក់របស់នាង លេចលើលេចក្រោម និង មានភាពសិចស៊ីយ៉ាងខ្លាំង ដែលវាផ្ទុយពីគោលការណ៍សាសនា មូស្លីម ព្រមទាំងបានបង្កផលប៉ះពាល់ដល់ យុវជន និង យុវតី ដែលភាគច្រើនកាន់សាសនាមូស្លីម។

លោក ម៉ៃខើល រ៉ាស្លី អ្នកផ្សព្វផ្សាយខនសឺ ដ៏ធំនៅឥណ្ឌូនេស៊ី បានថ្លែងថា ខណៈនេះក្រុមហ៊ុនរបស់លោក លក់សំបុត្របានចំនួន ៥ ម៉ឺនសន្លឹកហើយ ប៉ុន្តែ គ្មានសំឡេងជំទាស់នោះទេ ទើបតែពេលនេះ មានប្រឆាំងនឹងវត្តមាន របស់ឡេឌី កាកា នៅឥណ្ឌូនេស៊ីទៅវិញ។

គួរបញ្ជាក់ផងដែរថា ការសម្តែងខនសឺតរបស់ ឡេឌី កាកា នៅកូរ៉េខាងត្បួង ប្រព្រឹត្តិទៅយ៉ាងរលូន ចំណែកអ្នកចូលទស្សនា ខនសឺត គឺត្រូវមានអាយុ ចាប់ពី ១៨ឆ្នាំ ឡើងទៅ។ ក្រៅនេះការសម្តែងខនសឺត របស់ ឡេឌី កាកា នឹងធ្វើឡើងទៅប្រទេសថៃ នៅថ្ងៃទី ២៥ ខែ មិថុនា ខាងមុខនេះ៕

ប្រែសម្រួល៖ គង់ សុវណ្ណារ៉េត

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]