តើអ្នកអាចមើលដឹងទេថា គូស្នេហ៍របស់អ្នក ស្រលាញ់អ្នកពិតប្រាកដ? យ៉ាងណាមិញវាមាន ចំនុចមួយចំនួន ដែលអាចបញ្ជាក់បានថា គូស្នេហ៍អ្នកពិតជា ចង់យកអ្នកជាមិត្ត១០០ឆ្នាំ ដែលអាចរស់នៅជាមួយគ្នា រហូតបាន៖

១) ឧស្សាហ៍និយាយពីគំរោងអនាគត៖ មនុស្សដែលស្រលាញ់អ្នកពិត តែងតែនិយាយពី គំនិតគេ ដែលគេចង់រៀបចំគំរោង អនាគតជាមួយអ្នក ថាតើគេនឹងធ្វើអ្វី រស់នៅបែបណាជាមួយអ្នក។ ជាពិសេសនោះ ប្រសិនបើគេនិយាយរឿងមានកូន ជាមួយនឹងអ្នកទៀតនោះ គឺគេពិតជា ស្រលាញ់អ្នកខ្លាំងហើយ។

២) គេតែងតែសរសើរអ្នក ដោយមានន័យជ្រៅ៖ មនុស្សដែលស្រលាញ់ពិត មិនមែនមានន័យថា និយាយបញ្ជោរគូស្នេហ៍ រឺក៏សរសើរពីមុខ បង្អាប់ពីក្រោយនោះទេ។ អ្នកត្រូវស្វែងយល់ចំនុចនេះ អោយបានច្បាស់ បើគេស្រលាញ់ពិត គេនឹងនិយាយ រឺក៏សរសើរដោយចេញ ពីចិត្ត និងមានន័យជ្រៅ ពីអ្នក។

៣) និយាយពាក្យថា" ស្រលាញ់"៖ ពាក្យនេះ អ្នកណាក៏ចេះនិយាយដែរ ប៉ុន្តែការប្រើក្រសែភ្នែកនិងទឹកមុខ ចំពោះមនុស្សដែល ស្រលាញ់ពិត គឺខុសគ្នា ។ អ្នកអាចសង្កេត ទឹកមុខ សំលេងរបស់គេបាន នៅពេលគេនិយាយពាក្យថា "ស្រលាញ់" មករកអ្នក ។

៤) តែងតែបង្ហាញពីសេចក្កីនឹកនាចំពោះអ្នក៖ គេឧស្សាហ៍ផ្ញើរសារ និងទាក់ទងតាមទូរស័ព្ទមករកអ្នក ពីព្រោះគេចង់ដឹងសុខទុក្ខ និងនឹកដល់អ្នក។ នេះក៏បង្ហាញ អោយឃើញ នូវសេចក្កីស្រលាញ់ យ៉ាងជ្រាលជ្រៅមួយ ផងដែរ។

៥) ស្រលាញ់ពិត គឺអាចលើកលែងកំហុករបស់អ្នកបាន៖ ប្រសិនគេគិតថា អ្នកជាមនុស្សសំខាន់ សំរាប់ខ្លួនគេ ទោះអ្នកមានកំហុស យ៉ាងណាក៏ដោយ ក៏គេអាចលើកលែងអោយអ្នកបាន ។

៦) គិតថាអ្នកជា មនុស្សមានតម្លៃម្នាក់៖ គេតែងតែ គិតថាអ្នកជាមនុស្សម្នាក់ ដែលមានតម្លៃសំរាប់ខ្លួនគេ ។ ដូចជាឧទាហរណ៍មួយ បានលើកឡើងថា ប្រសិនគេចង់ទិញស្បែកជើងមួយ ប៉ុន្តែមិនដឹងថាគួរយករឺអត់ គេនឹងសុំយោបល់ពីអ្នក ថាតើមួយនេះល្អរឺទេ សាកសមនឹងគេរឺអត់។ ចំនុចមួយនេះ អ្នកអាចមើលបានថា ទំហំចិត្តដែលគេស្រលាញ់អ្នក ខ្លាំងយ៉ាងណា ដែលគេតែងតែគិត អ្នកជាមនុស្សសំខាន់មួយ ក្នុងកែវភ្នែកគេ។

ទាំងនេះជាចំនុចតូចៗពិតមែន ប៉ុន្តែក៏អាចកត់សម្កាល់បានថា គូស្នេហ៍របស់អ្នកពិតជា ស្រលាញ់អ្នកពិតប្រាកដមែន និង ចង់យកអ្នកជាមនុស្សសំខាន់ ក្នុងជីវិត របស់គេរហូត។

រូបតំណាង

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]