ក្នុងពេលបច្ចុប្បន្នយើងបានសង្កេត ឃើញថា យុវវ័យសម័យថ្មីបាននឹង កំពុងតែដើរតាមសម័យកាល ដ៏ស៊ីវីល័យ ហើយអ្វីដែលគួរអោយកត់ សម្គាល់នោះគឺម៉ូតសក់ប្លែកៗ ដែលត្រូវបានគេអោយឈ្មោះថា ម៉ូតសក់ Emo ។

ដោយយោងទៅតាម គេហៈទំព័រ​ Internation Businness Time បានអោយដឹងថា ម៉ូតរបស់យុវវ័យសម័យថ្មី ដែលត្រូវបានគេកត់សម្គាល់ថា ម៉ូតសក់ទាំងនោះភាគច្រើន គឺជាម៉ូតសក់វែងហើយបាំងភ្នែកមួយចំហៀង (Emo)។ ក្រុមគ្រូពេទ្យភ្នែកនៅប្រទេស អូស្រ្តាលី បានអោយដឹងថា ម៉ូតសក់សម័យថ្មីទាំងនោះអាច បង្កអោយមានបញ្ហា ស្រលៀងភ្នែក ដោយសារតែពួកគេបាន ទុកសក់វែងហើយបានទំលាក់ សក់មកបាំងភ្នែក ដូច្នេះហើយទើបភ្នែកម្ខាង ទទួលពន្លឺមិនគ្រប់គ្រាន់ ដែលជាហេតុបណ្តាលអោយមាន បញ្ហាស្រលៀងភ្នែក។​ ក្រុមគ្រូពេទ្យបានបន្តទៀតថា មានយុវវ័យជាច្រើនដែលនិយម ម៉ូតសក់បែបនេះ ដែលភាគច្រើនពួកគេបាន លេងម៉ូតសក់តាមតារាចម្រៀងប៉ុប វ័យក្មេង Justin Bieber ដែលជាហេតុបណ្តាលអោយពួកគេប្រឈម នឹងបញ្ហានេះកាន់តែខ្លាំងឡើង។ ជាចុងក្រោយពួកគេបានបញ្ជាក់បា្រប់ថា ភ្នែករបស់យើងត្រូវការពន្លឺគ្រប់គ្រាន់ដើម្បី ចិញ្ចឹមសារីរាង្គខាងក្នុង ដូចនេះពួកគេសូមសំណូមពរអោយ យុវវ័យទាំងអស់ ថែរក្សាភ្នែកអោយបានល្អ ចៀសវាសមានបញ្ហាស្រលៀងភ្នែក កើតឡើង។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះករណីនេះ ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]