ប្រិយមិត្តប្រហែលជាបាន ដឹងខ្លះៗមកហើយពី ការវិវត្តន៍នៃ បច្ចេកទេសទៅលើ ការផលិតអាវក្នុងរបស់នារីៗ។

ក៏ដូចជា តាមប្រភពព័ត៌មាន កាលពីថ្ងៃទី ៨សីហា ២០១៣ ដែលមានចំណងជើងថា “គ្រាន់តែទះដៃ នោះអាវទ្រនាប់នឹងរបូតភ្លាម!” បានអោយដឹងថា ចំពោះមនុស្សស្រីភាគច្រើន ដែលធុញទ្រាន់ និងនឿយហត់ ក្នុងការដោះអាវក្នុង មុននឹងចូលគេងនោះ ឥឡូវនេះ ពួកគេអាចដោះអាវក្នុង របស់គេបានយ៉ាងងាយស្រួល ដោយគ្រាន់តែទះដៃប៉ុណ្ណោះ។ នេះបានបង្ហាញអោយឃើញ ពីបច្ចេកទេសខ្ពស់ ក្នុងការផលិត អាវក្នុងនាសម័យនេះ។

ក្រោយមកទៀត បច្ចេកវិទ្យាកាន់តែដើរទៅមុខ រហូតដល់មាន ឈុតអាវក្នុងដែលភ្ជាប់ ជាមួយនឹង LED ដូចទៅនឹងអត្ថបទ ដែលបានចុះផ្សាយ នៅថ្ងៃទី ១៩ សីហា ២០១៣ មានចំណងជើងថា “អាវក្នុង LED កំពុងតែទទួល ការពេញនិយម ក្នុងស្រទាប់យុវវ័យ” បាននិយាយអំពី អាវក្នុងដែលត្រូវបាន បំពាក់ឡើងពី ខ្សែភ្លើងអេឡិចត្រូនិច ដែលភ្ជាប់ពីខាងក្រៅ ហើយនៅក្នុងនោះ ក៏មានការជួយសម្រួល និងការអភិវឌ្ឍន៍ដើមទ្រូងនារីផងដែរ ដោយសារតែវាមានជាតិនីអុង។

ទាំងនេះបានបង្ហាញ អោយឃើញថា បច្ចេកវិទ្យាក្នុងការផលិត អាវក្នុងរបស់នារី ត្រូវបានផ្តោតសំខាន់ខ្ពស់ រហូតដល់ពេលនេះ ក៏មានអត្ថបទមួយ និយាយពីបច្ចេកវិទ្យាខ្ពស់ របស់អាវក្នុង ដែលបុរសអាចបើក អាវក្នុងនារីបាន លុះត្រាតែនារីម្នាក់នោះ មានចិត្តស្រឡាញ់វិញ តាមការស្ទាបស្ទង់ ទឹកចិត្តរបស់នារី។

អាវក្នុងនេះ ត្រូវបានផលិតដោយក្រុមហ៊ុន Ravijour ដើម្បីធានាដល់ សុវត្ថិភាពនារី ចំពោះបញ្ហា ប្រឈមមុខនា ពេលបច្ចុប្បន្ន ដូចជា ការចាប់រំលោភជាដើម។ អាវក្នុងនេះ ត្រូវបានគេហៅថា smart bra អាចបើកបាន លុះត្រាតែអ្នកពាក់វា មានអារម្មណ៍ស្ថិត ក្នុងសេចក្តីស្នេហា។ វាត្រួតពិនិត្យ អត្រាក្តីស្រឡាញ់របស់ អ្នកពាក់វា ហើយបញ្ជូនព័ត៌មាន តាមរយៈ Bluetooth ចូលទៅកាន់ កម្មវិធីរបស់ smartphone ក្រោយមកវា នឹងបើកដោយស្វ័យប្រវត្តិ នៅពេលអត្រានោះ ឡើងដល់កម្រិតដែលបញ្ជាក់ថា អ្នកពាក់វា កំពុងស្ថិតក្នុងក្តីស្នេហា។ ចំពោះតម្លៃនៃអាវក្នុង មួយនេះប្រហែលជា ៨២៦ដុល្លារអាមេរិក។

ចង់ដឹងថាតើ អាវក្នុងមួយនេះ មានចំណុចពិសេសអ្វីខ្លះនោះ សូមតានដានទស្សនា វីដេអូខាងក្រោមទំាងអស់គ្នា។



ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]