ហេតុការមួយដ៏រន្ធត់បាន កើតឡើងនាវេលាទាបភ្លឺ ដោយមានរថយន្ត Lexus មួយគ្រឿងបើកបរដោយបុរសម្នាក់ បាន បើកបុកទម្លាយរបងផ្ទះ ធ្លាក់ចូលហាងហែលទឹក ដែលបានធ្វើអោយផ្អើល ម្ចាស់ផ្ទះទាំងយប់។

តាមប្រភពព័ត៌មានបានអោយដឹងថា កាលពីថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១២ នាវេលាម៉ោង ៤ ៖ ៣០ នាទី ទាបភ្លឺ នៅរដ្ឋ Califonia ប្រទេស អាមេវិច មានរថយន្ត Lexus មួយគ្រឿងបើកបរដោយបុរសម្នាក់ ដែលត្រូវបានប៉ូលិស បញ្ជាក់ប្រាប់ថា គាត់បានផឹកស្រាច្រើនពេកដល់ថ្នាក់ស្រវឹង ធ្លាក់ភ្នែកទើបបានជា បើករថយន្តបុកទម្លាយរបងផ្ទះគេ ធា្លក់ចូលអាងហែលទឹកបែបនេះ។ បុរសបង្កហេតុដែលជាម្ចាស់រថយន្តមានឈ្មោះថា Modesto Cabral អាយុ ៤០ ឆ្នាំ។ គួរបញ្ជាក់ផងដែរ ហេតុការនេះមិនត្រូវបានបង្កអោយ នណាម្នាក់មានរបួសឡើយ ហើយចំពោះ ភាគីបង្កហេតុ ត្រូវបាន ម្ចាស់ផ្ទះ ទារសំណងចំនួន ១០ ០០០ ដុល្លាអាមេរិច ផងដែរ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]