ខេត្តរតនគិរីៈ ក្មេងទំនើងចំនួន១៥នាក់ ត្រូវបានកម្លាំងនគរបាល ការិល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តសហការ ជាមួយកម្លាំងនគរបាល ស្រុកអូរជុំ ធ្វើការឃាត់ខ្លួន កាលពី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២ បន្ទាបពីពួកគេបានដេញ វាយ កាប់ចាកគ្នាយ៉ាងអនាធិបតេយ្យ ។

លោកវរសេនីយ៍ត្រី ពៅ មាស បូរ៉ា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានប្រាប់មជ្ឃមណ្ឌល ព័ត៍ដើមអម្ពិល នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១២ ថា លោកឡាក់ ឈាងឡាយនាយកវិទ្យាល័យ អន្តេវាសិកដ្ឋាន បានលុង កាលពីថ្ងៃ ទី១១ ខែឧសភា ឆ្នាំ២០១២ ថា មានក្រុម ក្មេងទំនើង១ក្រុមមានគ្នា ចំនួន១៥នាក់ ធ្វើដំណើរដោយម៉ូតូចំនួន ៥គ្រឿង មានកាន់ដុំថ្ម ព្រនង់គ្រប់ដៃ បានចូលមកដេញ វាយសិស្ស ស្នាកនៅអន្តេវាសិកដ្ឋាន ប៉ុន្តែសិស្ស ស្នាក់នៅទីនោះដឹងខ្លួនទាន់ក៏រត់គេចខ្លួនអស់ ។ ពួកក្មេងទំនើងបានគប់ ទៅលើអាគារសាលា បណ្តាលឲ្យកញ្ចក់បែកទ្វារសរស និងជញ្ជាំង ជាដើម។

ក្រោយទទួលពាក្យបណ្តឹង លោកស្នងការនគរបាលខេត្ត បានណែនាំឲ្យការិយាល័យ ជំនាញធ្វើការស៊ើបអង្កេត ស្រាវជ្រាវរកមុខ សញ្ញាក្រុមក្មេងស្ទាវ ទំនើងទាំងនោះ យកមកអបរំណែនាំរួចធ្វើ កិច្ចសន្យាឲ្យអាណាព្យាបាល ទទួល យកទៅអប់រំណែនាំបន្តរួចនាំត្រឡប់ទៅវិញ ។ ក្រុមក្មេងទំនើងទាំងនោះ ជាកូនចៅបងប្អូនជនជាតិ ដូច្នេះការយល់ដឹងរបស់ពួកគេនៅមានកម្រិត។

ប្រភពព័ត៌មានពីមន្ត្រីនគរបាល ខាងលើបន្តឱ្យដឹងទៀតថា ក្រុមក្មេងទំនើងខាងលើនេះទី១ ឈ្មោះ យិន កាវិន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិគ្រឹង មុខរបរធ្វើចំការ មានទីលំនៅភូមិ ២ ឃុំល្អក់ ស្រុកអូរជុំ (ជាជនដៃដល់) ទី២ ឈ្មោះ ប៊ែង ខ្មៅ ហៅម៉ៅ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិគ្រឹង មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអូរជុំ ឃុំល្អក់ ស្រុកអូរជុំ ទី៣ ឈ្មោះ ឡុង ចាប៉ឹង ភេទប្រុស អាយុ ១៩ឆ្នាំជនជាតិគ្រឹង មុខរបរយោធាមានទីលំនៅ ភូមិគោគប៉ូយ ឃុំល្អក់ស្រុកអូរជុំ ទី៤ឈ្មោះខាំ ភៀងមឿង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ មានទីលំនៅ ភូមិគោកប៉យឃុំល្អក់ ស្រុក អូរជុំ ទី៥- កាផាត់ ង៉ែង ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិគ្រឹង មុខរបរ កសិករ មានទីលំនៅភូមិគោកប៉យ ឃុំល្អក់ ស្រុក អូរជុំ ទី៦- ឈ្មោះហិក ជាតិ ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ មានទីលំនៅភូមិគោកប៉យ់ ឃុំល្អក់ ស្រុកអូរជុំ ទី៧- ឈ្មោះសាពឺ រញ៉ុយ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិគ្រឹង មានទីលំនៅភូមិគោកប៉យ់ ឃុំល្អក់ ស្រុកអូរជុំ ទី៨- ឈ្មោះប៉ែ រិទ្ធី ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិគ្រឹង មុខរបរសិស្ស មានទីលំនៅគោកប៉យ ឃុំល្អក់ស្រុកអូរជុំ ទី៩- ឈ្មោះ តាម៉ង បៀយៀ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ មានទីលំនៅភូមិ រយ៉ា ឃុំល្អក់ ស្រុកអូរជុំ ទី១០-ឈ្មោះចែល ប្រលុល ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករមានទីលំនៅភូមិរយ៉ាឃុំល្អក់ ស្រុកអូរជុំ ទី១១- ឃម ប៊ិច ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិគ្រឹងមុខរបរកសិករ មានទីលំនៅភូមិ រយ៉ា ឃុំល្អក់ ស្រុកអូរជុំ ទី១២- ឈ្មោះម៊ុញ មី ភេទប្រុសអាយុ១៧ឆ្នាំជនជាតិគ្រឹង មុខរបរកសិករ មានទីលំនៅ ភូមិរយ៉ា ឃុំល្អក់ ស្រុកអូរជុំ ទី១៣- ឈ្មោះលី គី ភេទប្រុសជនជាតិគ្រឹង មុខរបរកសិករ មានទីលំនៅភូមិរយ៉ា ឃុំល្អក់ ស្រុកអូជុំ ទី១៤- ឈ្មោះ អានី ភេទប្រុស ជនជាតិគ្រឹង មុខរបរកសិករ មានទីលំនៅ ភូមិអូរជុំ ឃុំអូរជុំ ស្រុកអូរជុំ និងទី១៥-ឈ្មោះ ពន ប្រិច ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិមុខរបរកសិករ មានទីលំនៅភូមិតង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។

បន្ទាប់មកការិយាល័យជំនាញ ព្រហ្មទណ្ឌកម្រិត ស្រាលនៃស្នងការនគរបាលខេត្តធ្វើការអប់រំ និងណែ នាំក្រុមក្មេង ទំនើង រួចប្រាប់ឲ្យអាណាព្យាបាលព្រមផ្តល សំណងរាល់កាខូចខាត ទាំងអស់ដែលលោក នាយកវិទ្យាល័យ អន្តេវាសិកដ្ឋានបានលុងបានទាមទា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១២នេះ ៕

ដោយ៖ ស្រី សុផាន់ណា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]