តន្ត្រីករវ័យក្មេងចងកសំលាប់ខ្លួន បន្ទាប់ពីមិត្រស្រីរបស់គាត់បាន Unfriend ជាមួយគាត់នៅលើហ្វេសប៊ុកមួយ។ លោក Simon Foxley វ័យ 21 ឆ្នាំរូបនេះបានចាប់អារម្មណ៍ នៅលើក្មេងស្រីម្នាក់បន្ទាប់ពីបានជួបនាង នៅលើវែបសាយត៍បណ្តាញទំនាក់ទំនងសង្គម។ ប៉ុន្តែនៅពេលដែលគាត់បានប្រាប់នាង ពីអារម្មណ៍រ៉ូមែនទិចរបស់គាត់នាងក៏បាន "unfriended" គាត់ចេញពីទំព័រ Facebook របស់នាងដែលមិនអាចអោយគាត់ មើលពត៌មាននិងរូបថតរបស់នាងបានត៏ទៅទៀតនោះ។ គ្រួសាររបស់លោក Foxley ប្រាប់ពីរឿងរ៉ាវដ៏ហួសចិត្តថាកូនប្រុសវ័យ 21 - ឆ្នាំរបស់គាត់បានពេញចិត្តនឹងធ្វើអត្តឃាតខ្លួនឯងដោយសារមិត្រស្រីរបស់គេបាន Unfriend គេនៅលើហ្វេសប៊ុក។គាត់បានព្យាយាមយ៉ាងខ្លាំងនៅពេលដែលត្រឡប់មកពីបំពេញការងារវិញដើម្បីទំនាក់ទំនងជាមួយក្មេងស្រីនោះ។ ប៉ុន្តែមិត្តភក្តិរបស់បានចាប់ផ្តើម បំបែកគាត់ជាមួយក្មេងស្រីម្នាក់នោះដែលបានប្រាប់ឱ្យគាត់ចាកចេញពីរបស់នាងតែម្នាក់ឯង។ ប៉ុន្មានម៉ោងបន្ទាប់ពីបានអានសារមួយដែលបានបញ្ចប់ជាមួយនឹងពាក្យថា: "ចូរទៅស្លាប់ទៅ”  និស្សិតតន្ត្រីរបស់ Hyde រឺក៏ព្យួរករខ្លួនឯងនៅក្នុងសួនច្បារនៃផ្ទះរបស់ឯងទៅ។បុរសភ្លីភ្លើម្នាក់នោះក៏សំរេចចិត្តធ្វើតាមសាររបស់នាងដោយបានចងក៏ ធ្វើអត្តឃាតខ្លួនឯងហើយសាកសពរាងកាយរបស់គាត់ត្រូវបានរកឃើញ ដោយឪពុករបស់គាត់លោក Graham,56 និងប្អូនប្រុសអាយុ 18 ឆ្នាំអាយុរបស់គាត់លោក David ។ Simon បានអោយដឹងថាគាត់ គឺជាមនុស្សដែលខ្វះការទុកចិត្តលើខ្លួនឯងនឹងមានភាពខ្មាស់អៀនច្រើន។មុនពេលសម្លាប់ខ្លួននោះលោក Foxley បានសរសេរសំបុត្រផ្ញើរទៅក្មេងស្រីនោះនិងក្រុមគ្រួសាររបស់គាត់។គាត់បានសរសេថាអរគុណចំពោះអ្វីគ្រប់យ៉ាងដែលក្រុមគ្រួសាររបស់គាត់បានផ្តល់ដល់គាត់។មិត្តភក្តិច្រើនជាង 570 និងក្រុមគ្រួសារចូលរួមក្នុងទំព័រហ្វេសប៊ុករបស់គាត់ហើយសរសេរថា RIP សូមអោយលោក Paul Foxley ទៅកើតនៅក្នុងសុខត្តិភព។



ប្រភព បរទេស

បកប្រែ ដាណេ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]