វាគឺជាហេតុការណ៍មួយ ដូចជាថតកុន និងមិនគួរឲ្យនឹកស្មានដល់ ខណៈពេលដែល ក្មេងប្រុសជំទង់ម្នាក់ បានបុកអ្នកដំណើរនៅតាមផ្លូវ និងរថយន្ដផ្សេងៗទៀតនោះ។

យ៉ាងណាមិញ វីដេអូមួយ ដែលថតបានដោយកាមេរ៉ាសុវត្ថិភាពនៅផ្លូវ កាច់ជ្រុង Illich និង Victory ក្នុងទីក្រុង Sverdlosk ប្រទេសរុស្សី បានបង្ហាញពីសកម្មភាពទាំងស្រុង នៃគ្រោះថ្នាក់នេះ។

តាមរយៈការសើុបអង្កេត បានឲ្យដឹងថា អ្នកបើកបររថយន្ដនេះ ស្ថិតនៅក្នុងសភាពស្រវឹង និងមានអាយុ ១៨ឆ្នាំ ហើយអ្វីដែលសំខាន់នោះ គឺគ្មានប័ណ្ឌបើកបរទៀត មុននឹងជាន់រថយន្ដមួយទំហឹង ឆ្លងកាត់ភ្លើងស្ដុប និងបុកអ្នកដំណើរ រួមនឹងរថយន្ដថែមទៀតនោះ។ ជាមួយគ្នានេះ គ្រោះថ្នាក់នេះបាន បង្កឲ្យអ្នកដំណើរ៣នាក់ រងរបួស និងស្នាមជាំ ដូចជា ក្បាលនោះ តែអ្វីដ៏មិនគួរឲ្យជឿនោះ គឺគ្មាននរណាម្នាក់ស្លាប់នោះទេ។

សូមទស្សនាវីដេអូទាំងអស់គ្នា៖


 

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]