ភ្នំពេញ ៖ នៅម៉ោង១និង៣០នាទី យប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤នេះ នៅភូមិព្រៃទាល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានបាត់រថយន្តមួយគ្រឿងម៉ាក កូរ៉ូឡា ពណ៌ទឹកមាស ឆ្នាំ១៩៩៦ ពាក់ស្លាកលេខកណ្តាល ២អា១០៩៧ ដែលសរុបមកទល់ពេលនេះ មានចំនួន២គ្រឿងហើយ។

ប្រជាពលរដ្ឋម្នាក់រស់នៅភូមិព្រៃទាល បានឲ្យដឹងថា នៅម៉ោងប្រមាណជា ១និង៣០នាទីយប់នេះ មានមនុស្សជិះ ម៉ូតូ២គ្រឿង បានធ្វើដំណើរមកឈប់នៅមុខផ្ទះម្ចាស់រថយន្ត ខណៈរថយន្តមួយគ្រឿងនេះ បានដាក់នៅមុខផ្ទះ ដូចសព្វដង ស្រាប់តែមួយសន្ទុះក្រោយមក អ្នកដែលជិះម៉ូតូ ទាំងនោះបានធ្វើដំណើរ ត្រឡប់ទៅវិញដោយអម ទាំងរថយន្តមួយគ្រឿងម៉ាកូរូឡាផងដែរ។

ព្រឹកឡើងនៅពេលម្ចាស់រថយន្តភ្ញាក់ ពីដំណេកក៏មានការឆោឡោឡើងបង្កឲ្យភ្ញាក់ផ្អើលទៅដល់អ្នកជិះខាង ទើបដឹងរថយន្ត របស់ខ្លួនត្រូវបានចោរលួចបាត់ទៅហើយ។
បន្ទាប់ពីមានករណីនេះកើតឡើង ទាំងកំលាំងសមត្ថកិច្ច និងប៉ូលីសបានរួមសហការគ្នា ដើម្បីស្វែងរកមុខសញ្ញា ជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

មន្រ្តីប៉ូលីសនៅសង្កាត់ចោមចៅបានដឹងថា រាប់ទាំងរថយន្តមួយគ្រឿងនេះទៀត គឺបាត់ទាំងពីរហើយ ដែលនៅ ដើមសប្តាហ៍កន្លងមក ក៏បានបាត់មួយគ្រឿងដែរ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]