រាជធានីភ្នំពេញ៖ ជនសង្ស័យភេទទី៣ម្នាក់ត្រូវ ប្រជាពលរដ្ឋព័ទ្ធចាប់បាននាំ គ្នាវាយបែកក្បាលហូរឈាម ស្រោចពេញមុខ ខណៈកំពុងធ្វើសកម្មភាពប៉ុនប៉ងលួច ទ្រព្យសម្បត្តិនៅក្នុងភូមិ កាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី២៦ មករា ២០១៤ ស្ថិតក្នុងក្រុម៨ ភូមិឃ សង្កាត់ច្រាំងចំរេះ ខណ្ឌប្ញស្សីកែវ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិកើតហេតុ ខាងលើបានឱ្យដឹងថា ជារៀងរាល់យប់ឱ្យតែភ្លេចខោអាវ ឬស្បែកជើងនៅខាងក្រៅផ្ទះ ព្រឹកឡើងច្បាស់ជាបាត់អស់រលីង សូម្បីតែខោទ្រនាប់ក៏បាត់ដែរ ធ្វើឱ្យពួកគេមានការខឹងសម្បានាំគ្នាដាក់ វេណយាមចាំចាប់ចោរ លុះនៅយប់កើតហេតុស្រាប់ តែប្រទះឃើញជនសង្ស័យជា ភេទទី៣ចំនួន ២នាក់ដើរក្នុងភូមិប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ត្រូវប្រជាពលរដ្ឋនាំគ្នាស្ទាក់សួរ ខណៈនោះពួកគេបាន នាំគ្នារត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋដេញចាប់បានម្នាក់ វាយរហូតបែកក្បាលហូរឈាម។

ជនសង្ស័យត្រូវគេស្គាល់ឈ្មោះអ៊ិត អូន អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួលប្លុកបឹងកក់ មានស្រុកកំណើតនៅភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវប្រជាពលរដ្ឋចាប់បានប្រគល់ឱ្យ នគរបាលប៉ុស្តិ៍ច្រាំងចំរេះ២យកទៅសាកសួរ និងកសាងសំណុំរឿង ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]