កាលពីពេលថ្មីៗនេះ ប៉ូលីសនៅក្នុងហាងមួយកន្លែង ត្រូវបានស្លាប់ នៅនឹងកន្លែង ដោយសារតែការវាយប្រហារ ពីក្រុមចោរ ប្រហែលជា ម៉ោង ១ថ្ងៃត្រង់។

តាមរយៈវីដេអូ បានបង្ហាញឲ្យឃើញពី បុរសម្នាក់ដែលត្រូវក្រុមចោរសម្លុត និងត្រូវបានគេស្គាល់ថា ជាប៉ូលីសមួយរូប ដែលភ្លាមៗនោះ ប៉ូលីសនេះបាន ហុចកាបូបលុយខ្លួន ទៅចោរនោះ ដោយមិនបានចេញប្រតិកម្ម អ្វីនោះទេ ដែលទោះបីជាខ្លួន មានកាំភ្លើងក៏ដោយ។ ជាមួយគ្នានោះ ក្រុមចោរនេះ បានបាញ់២គ្រាប់ ទៅលើប៉ូលីសមួយគ្រាប់ ដែលបណ្ដាលឲ្យគាត់ស្លាប់ភ្លាមៗតែម្ដង និងមួយគ្រាប់ទៀតទៅជញ្ជាំង។ តាមសកម្មភាពក្នុងវីដេអូ បានបង្ហាញឲ្យឃើញទៀតថា ពួកចោរទាំងនេះ បានរត់ចេញពីកន្លែងកើតហេតុ ខណៈពេលដែលភ័យខ្លាចនឹង ស្ដ្រីម្នាក់ ដែលបានដើរចេញពីចំហៀងនោះ។ យ៉ាងណាមិញ ប៉ូលីសនេះត្រូវបានគេស្គាល់ឈ្មោះថា Carlos eduardo oliveira អាយុ ២៧ឆ្នាំ ជាប៉ូលីសមួយនាក់ នៅក្នុងរដ្ឋ Goiás ប្រទេសប្រេស៊ីល។

សម្រាប់ហេតុការណ៍នេះផ្ទាល់ ប៉ូលីសមិនទាន់ចាប់បាន ចោរទាំងនេះនោះទេ។

តើហេតុអ្វីបាន ជាប៉ូលីសមួយរូបនេះ ដែលជាជនរងគ្រោះនេះ បែរជាមិនតបតរនឹងចោរ ហើយថែមទាំងប្រគល់ កាបូបលុយខណៈពេលដែលខ្លួនមាន កាំភ្លើងដែរនោះ?

ប្រភពពី ឡាយលីច

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]