ភ្នំពេញៈ តារាចម្រៀង បុរសមាឌធំរូបសង្ហា មានទឹកដមសំនៀង ក្រអួនក្រអៅ លោក សាពូន មីដាដា បានបង្ហាញ រូបភាពផ្អែមល្ហែម ជាមួយភរិយា រូបស្រស់សោភា អ្នកនាង សឿ សុធារ៉ា ក្នុងថ្ងៃខួបកំណើតកូន ស្រីសំណប់ចិត្ត ។ ក្នុងនោះលោក និងភរិយាក៏បាន រំលេចរូបភាព ផ្អែមល្ហែមជាច្រើន ក្នុងន័យចង់បិទទំព័រ ពាក្យចចាមអារ៉ាម ដែលតែងតែបោកបក់ ទៅលើគ្រួសាររបស់លោក ។

រូបថតជាច្រើនសន្លឹក ត្រូវបានតារាចម្រៀងចាស់វស្សា លោក សាពូន មីដាដា និងភរិយា អ្នកនាង សឿ សុធារ៉ា បង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ជាសាធារណៈ ដោយរូបថតទាំងអស់នោះ បានស្តែងឲ្យ ឃើញ ពីសុភមង្គលសេចក្តីសុខ របស់គ្រួសារអ្នកសិល្បៈមួយគូ ដែលកន្លងមកធ្លាប់ ត្រូវបានព្យុះព័ត៌មាន បោក បក់ទៅប៉ះ និងរឿងស្នេហាប្រះស្រាំ មិនឈប់មិនឈរ ពោលម្តងលេចឮដំណឹងថាបែកបាក់គ្នា ដោយសារតែមាន អ្នកទី៣ ជ្រែកស្នេហ៍ និងម្តងទៀតមានការលើកឡើងថា តារាប្រុសស្រីមួយគូនេះ បានសម្រេច ចិត្តលែងលះគ្នាស្ ងាត់ៗ។ តែនៅទីបំផុត ប្រភពពាក្យចចាមអារ៉ាមទាំងអស់ ក៏ត្រូវសាបរលាបទៅវិញអស់គ្មានសល់ ក្រោយពីគូ ស្នេហ៍ មួយនេះ បានព្យាយាមបកស្រាយ និងបង្ហាញពីរូបភាពសិ្នទ្ធស្នាល ជាមួយគ្នាយ៉ាងមានសេចក្តីសុខ ជា បន្តបន្ទាប់មកនេះ ។

កាលពីពេលថ្មីៗកន្លងមកនេះ ស្វាមីភរិយាមួយនេះ បានរៀបចំកម្មវិធីខួបកំណើត ឲ្យកូនស្រីបណ្តូលចិត្ត របស់ ពួកគេ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ នៅខារ៉ាអូខេ ក្នុងហាងមួយកន្លែង ក្នុងរាជធានីភ្នំពេញ ដោយមាន ការចូលរួមពីមិត្តសិល្បៈ ល្បីឈ្មោះ មួយចំនួន បានចូលរួមអបអរសាទរ ក្នុងពិជីជប់លៀងនោះ ។ ជាមួយគ្នានេះ គេសង្កេតឃើញថា លោក មីដាដា និងភរិយា ហាក់ ដូចជាបង្កើនភាពសិ្នទ្ធស្នាល ជាមួយគ្នាខុសប្លែក ពីលើកមុន ដោយពួកគេបានថតរូបភាព ជាច្រើនសន្លឹក បង្ហោះនៅពេញ Facebook ដើម្បីបញ្ចប់ព័ត៌មាន ដែលធ្លាប់លេច ឮកន្លងមក ៕





















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សឿ សុធារ៉ា