ភ្នំពេញ ៖ ស្រ្តីម្នាក់ឈ្នោះ ស្រី កា អាយុ២៦ឆ្នាំ មុខរបរជាសន្តិសុខ ប្រកាច់បែក ពពុះមាត់ បន្ទាប់ពីមាន វិបត្តិផ្លូវចិត្ត ត្បិតថា ចាញ់បោកមនុស្សប្រុស បានលេបថ្នាំ លាយជាមួយទឹកត្នោតជូរ ប៉ងសម្លាប់ខ្លួន តែមិនបានសំរេច ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង២១និង២០នាទី យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅក្នុងរោងចក្រមួយកន្លែង ក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ស្រ្តីរូបនេះ ចូលធ្វើការងារ ជាសន្តិសុខ រោងចក្រ យាមរោងចក្រ រហូតមកដល់ពេលថ្មីៗនេះ ក៏មានបុរសម្នាក់ឈ្មោះ ឆែ ថន ស្នាក់នៅផ្ទះជួល បុរីប៊ុនហួរ មានស្រុកកំណើត ភូមិសណ្តោ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ តាមសុំសេ្នហា ពីនាង រហូតដល់នាង ដាក់ចិត្តដាក់កាយ ចាប់ចិត្តប្រតិព័ទ្ធ ជាការតប ស្នងគុណ លើបុរស ម្នាក់នោះវិញ ។

ប៉ុន្តែអ្វីដែលធ្វើឲ្យនាងសំរេចចិត្ត ត្បិតមិនចង់ រស់លើលោក ពុំមានប្រភពណាមួយបំភ្លឺ ឲ្យបានច្បាស់នៅឡើយទេ វាឋិតនៅមានភាព អាថ៌កំបាំងនៅឡើយ គ្រាន់តែប្លែក នាចុងខែមករានេះ នាងចេះតែពោល ពាក្យដដែលៗថា នាងមិនចង់រស់ព្រោះ តាំងពីធំពេញវ័យ កាលណាមក នាងចាញ់បោក តែប្រុសៗ រហូតដល់វេលាកើតហេតុ ដោយសារនាង កើតនូវរោគផ្លូវចិត្ត ទោះជាមានការអង្វករពី បុរសជាកំណាន់ចិត្តយ៉ាងណាក៏ដោយ ក៏នាងបានលបលួចចេញទៅ ខាងក្រៅបរិវេណ រោងចក្រ សំរេចចិត្តលេបថ្នាំ ឈឺក្បាលលាយ ជាមួយទឹកត្នោតជូរ អស់ជាច្រើនលីត្រ ដើម្បីបញ្ចប់ជីវិត ទីបំផុតសំរេចបានត្រឹម ប្រកាច់បែកពពុះមាត់ សន្លប់ពេលដែលចូល ដល់រោងចក្រវិញ ។

ឃើញសភាពជនរងគ្រោះ បែបមិនស្រួល នាងត្រូវបាន គូរសង្សា រួមជាមួយ ក្រុមការងារជាមួយគ្នា ហៅរថយន្តសង្រ្គោះ អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ៕

 











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]