ភ្នំពេញ  ៖ អ្នកកាសែតម្នាក់ ឈ្មោះស៊ឹម ណាវី អាយុ៤៥ឆ្នាំ រស់នៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ ត្រូវបានរថយន្ដកុងតឺន័រ ពណ៌ ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-2187 បុកកិនបែកក្បាលស្លាប់ភ្លាមៗ នៅ កន្លែងកើតហេតុ កាលពីវេលាម៉ោង៨និង ១៥នាទីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ ស្ថិត នៅមុខផ្ទះសំណាក់ ៦៩ ផ្លូវលេខ១៩២៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បើកម៉ូតូ ម៉ាកស៊ីរូស ពណ៌ក្រហម ពាក់ស្លាកលេខ  Press3333k ធ្វើដំណើរតាមផ្លូវលេខ១៩២៨ ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្ដហ៊ីណូ បានប្រជែងរថយន្ដកាមរីមិនផុត ក៏ជ្រុលទៅ បុកជនរងគ្រោះ និងកិនបណ្ដាលឱ្យ បែកក្បាលស្លាប់ភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានទាក់ទងទៅក្រុមគ្រួសារ ដើម្បីមកយកសព រីឯអ្នកបើករថយន្ដកុងតឺន័រ ដែលគេមិនស្គាល់អត្ដសញ្ញាណ បានរត់គេចខ្លួនបាត់ ។









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]