កាលពីថ្ងៃមុន ខ្មែរឡូត បានលើកយកនូវគំនូរជីវចលខ្មែរមួយ មានចំនងជើងថា អ្នកក្លាហាន ស៊ីតមែន ដែលស្នាដៃបង្កើតឡើងដោយកូនខ្មែរមួយរូប ដែលទទួលបានការគាំទ្រជាច្រើនពីសំណាក់ អ្នកលេងហ្វេសប៊ុកនានាក្នុងប្រទេសកម្ពុជា ក៏ដូចជាខ្មែរនៅក្រៅប្រទេសផងដែរ នេះគឺជាស្នាដៃដ៏អស្ចារ្យមួយ ដែលខ្មែរគ្រប់រូបគួរតែមានមោទនៈភាព។

ប្រិយមិត្តទាំងអស់គ្នា ប្រហែលជាចាប់អារម្មណ៍ និងចង់ដឹងពីមុខមាត់ពិតរបស់អ្នក ផលិតវីដេអូនេះហើយមែនទេ? ថ្ងៃនេះខ្មែរឡូតនឹងនាំយកមកនូវ កិច្ចសម្ភាសន៍រវាង ក្រុមការងារខ្មែរឡូតផ្ទាល់ ជាមួយនឹងលោក ស សៀងហេង ដែលជាផលិតករវ័យក្មេង។

លោក ស សៀងហេង មានអាយុ ២៧ឆ្នាំ បានបញ្ចាប់ការសិក្សានៅ សាកលវិទ្យាល័យកម្ពុជា ឆ្នាំ ២០០៩។ មូលហេតុដែលគាត់បង្កើតវីដេអូ គំនូរជីវចលនេះឡើង គឺមកពីគាត់ចូលចិត្តខាង Design និងពេលទំនេរគាត់ចូលចិត្តគូររូប និងបង្កើតជារូបភាពចលនាកំសាន្ដលេង បន្ទាប់មកគាត់ក៏មានគំនិត ចង់បង្កើតជាសាច់រឿង ព្រោះគាត់បានធ្វើនូវរូបភាពជាច្រើន គាត់មិនចង់ទុកវាចោល បន្ទាប់មកទៀត ក៏បានបង្ហោះចូលទៅក្នុង គេទំព័រ Gartoon របស់គាត់ ដើម្បីចែកចាយដល់មិត្តរបស់គាត់ បានទស្សនា និងរក្សាទុកនូវស្នាដៃរបស់គាត់ ដែលបានបង្កើតឡើង។ អ្វីដែលគាត់នឹកស្មានមិនដល់នោះ វីដេអូរបស់គាត់ ទទួលបានការទាក់ទាញពីបណ្ដាប្រិយមិត្ត ហ្វេសប៊ុកយ៉ាងខ្លាំង គ្រាន់តែបង្ហោះបាន ២ម៉ោង អាចទទួលបាន Like ៥០០ ទៅ ៦០០បាត់ទៅហើយ។ ក្នុងការផលិតគំនូរជីវចលរឿង អ្នកក្លាហានស៊ីនមែន វគ្គថាសហោះអេតចាយនេះ គឺគាត់ធ្វើឡើយដោយរូបគាត់ផ្ទាល់ គ្មានការពឹងពាក់ពីនរណាម្នាក់ឡើយ ទាំងការកាត់តររូបភាព បញ្ជូលសម្លេង ធ្វើឲ្យរូបភាពមានចលនា ដោយចំណាយពេលអស់ ៣០០ម៉ោង។ កម្មវិធីដែលគាត់ប្រើប្រាស់មាន ៣សំខាន់ៗដូចជា កម្មវីធី Adobe Flash, Adobe Illustrator និង Adobe Audition។

ជាចុងក្រោយ លោក ស សៀងហេង បានប្រាប់ក្រុមការងារខ្មែរឡូតឲ្យដឹងថា គាត់នឹងបង្កើតវគ្គថ្មីៗបន្តទៀត តែត្រូវការពេលវេលា ក្នុងការស្វែងរកសាច់រឿងយកមកធ្វើ។ គាត់ក៏បានថ្លែងអំណរគុណ ដល់អ្នកគាំទ្រទាំងអស់ ដែលបានជំរុញឲ្យគាត់ មានទឹកចិត្តធ្វើវាបន្តទៅទៀត។

សូមប្រិយមិត្ត ទស្សនាវីដេអូស្នាដៃរបស់គាត់ និង កិច្ចសម្ភាន៍ខាងក្រោម៖

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]