នេះគឺជាទិដ្ឋភាពដ៏គួរឲ្យហួសចិត្តមួយ ដែលបានបង្ហាញពីក្រុមគ្រួសារមួយ បណ្ដោយឲ្យកូនៗរបស់ពួកគេ អើតចេញតាមបង្អួចរថយន្ដ ដើម្បីថតរូបសត្វតោព្រៃ ដេកនៅលើថ្នល់ក្នុងសួនសត្វមួយកន្លែង។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ទិដ្ឋភាពខាងក្រោមនេះត្រូវបានថតនៅឯ សួនសត្វ Kruger National Park ភាគខាងតើតនៃអាហ្វ្រិកខាងត្បូង។ ក្រោយពីវីដេអូដ៏ខ្លីមួយនេះ ត្រូវបានបង្ហោះចែកចាយពេញបណ្ដាញអ៊ីធឺណេត គឺមានមនុស្សជាច្រើន បានធ្វើការរិះគន់ដល់ក្រុមគ្រួសារដែលបើករថយន្ដពណ៌ស បណ្ដោយឲ្យកូនប្រុសស្រីរបស់ពួកគេ អើតចេញតាមបង្អួចរថយន្ដ ដើម្បីថតរូបសត្វតោព្រៃឲ្យបានច្បាស់។

នៅក្នុងវីដេអូ យើងបានឃើញនូវសកម្មភាពរបស់សត្វតោមួយគូ ស្ទុះងើបឡើង ខណៈពេលដែលក្មេងៗថតរូប ភ្លេចខ្លួន ដែលធ្វើឲ្យពួកគេភ័យមិនស្ទើរឡើយ លើសពីនេះសូម្បីតែអ្នកកាន់កាមេរ៉ា ក៏បានភ័យជំនួសក្មេងៗដែរ។

តើប្រិយមិត្តយល់យ៉ាងណា ចំពោះវីដេអូមួយនេះ?


ប្រភព៖ យូធូប

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]