ថ្ងៃនេះ ខ្មែរឡូត នឹងនាំអារម្មណ៍ ប្រិយមិត្តទាំងអស់គ្នា ទៅទស្សនា ក្តាររំអិលមួយ ឈ្មោះថា Verruckt ដែលជា ក្តាររំអិលដ៏ ខ្ពស់ជាងគេ បំផុតក្នុងពិភពលោក។

ក្តាររំអិល មួយនេះស្ថិតនៅ ក្នុងទីក្រុង Kansas សហរដ្ឋអាមេរិក ហើយមានភាព រន្ធត់នឹង ទាក់ទាញ។ ចំពោះកម្ពស់ របស់វា យើងមិនទាន់ដឹង នៅឡើយទេ តែមានពាក្យចចាមអារ៉ាម និយាយថា វាអាចមាន កំពស់ស្មើនឹង អគារកំពស់ ១៧ជាន់ ហើយយើងត្រូវ ឡើងកាំជណ្តើរ ចំនួន ២៦៤កាំ ដើម្បីទៅដល់ ផ្នែកខាងលើ។

ក្តាររំអិល មួយនេះ ច្នៃឡើងដោយលោក Schlitterbahn នឹងមានការ សហការរៀបចំ ដោយលោក Jeff។ លោក Jeff ក៏បាននិយាយថា យើងចង់បង្កើត នូវក្តាររំអិលមួយ ដែលមានភាព ស្រៀវស្រើប ដល់ភ្ញៀវ តែយើងក៏គិតគូរ ទៅលើសុវត្ថិភាព របស់ពួកគេ ជាចំបង ផងដែរ។

ចំពោះ ថ្ងៃដែលនឹង បើកជាផ្លូវការ អាចនឹងធ្វើនៅថ្ងៃ ទី២៣ ខែឧសភា ២០១៤ ខាងមុខនេះ ហើយពេលនោះ យើងនឹងដឹងច្បាស់ពី កម្ពស់របស់វា។

ចង់ដឹងថា តើក្តាររំអិល មួយនេះទាក់ទាញ ប៉ុណ្ណោះនោះ សូមតានដានទស្សនា វីដេអូទាំងអស់គ្នា។

នេះជាទិដ្ឋភាព ពេលដែល ឡើងទៅដល់ ក្តាររំអិលមួយនេះ





 

ប្រភព៖ បរទេស និង អូឌីធី 

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]