កាលពីពេលថ្មីៗនេះ ប៉ូលីស បានធ្វើការបង្ហោះជាសាធារណៈ នូវវីដេអូឃ្លីប បង្ហាញអំពី សកម្មភាពបង្ក្រាបជនល្មើសម្នាក់ នៅឯផ្សារទំនើប Queen Street ក្នុងទីក្រុង Brisbane ប្រទេសអូស្រ្តាលី។

ហេតុការណ៍នេះបានកើតឡើង កាលពីឆ្នាំ ២០១៣ ប៉ុន្តែវីដេអូឃ្លីបដែលថតបាន ទើបតែត្រូវបានបញ្ចេញ ដែលបង្ហាញពី ជនល្មើសម្នាក់ ត្រូវបានប៉ូលីស បាញ់ឲ្យដេកដួល នៅនឹងកន្លែង។ ជនល្មើសមានឈ្មោះ លី ម៉ាត់ធូហីលឡើ បានធ្វើឲ្យមនុស្ស នៅក្នុងផ្សារទំនើបជាច្រើននាក់ មានការភ្ញាក់ផ្អើល និង ភ័យខ្លាចជាខ្លាំង ព្រមទាំងបាន នាំគ្នារត់ចេញមកក្រៅ បន្ទាប់ពីប្រទះឃើញ ជនល្មើសរូបនោះ ក្នុងដៃម្ខាងមានកាន់កំាភ្លើងខ្លីមួយដើម និង ដៃម្ខាងទៀត កំពុងតែជក់បារី យ៉ាងរំភើយ។

ទីបំផុត ប៉ូលីសបានទៅដល់ទីនោះ និងថែមទាំងបាន និយាយបញ្ចុះបញ្ចូល អស់រយៈពេល ៩០នាទី ឯណោះ មុនពេលមានការផ្ទុះអាវុធ កើតឡើង។ ដើម្បីជ្រាបច្បាស់ សូមប្រិយមិត្ត ទស្សនានូវវីដេអូឃ្លីបខាងក្រោម ទាំងអស់គ្នា៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

 

ប្រភព៖ liveleak

ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]