និស្សិតម្នាក់ ត្រូវបានបាញ់សម្លាប់ ក្នុងថ្ងៃនេះ នៅឯកន្លែង ស្នាក់នៅរបស់ សាកលវិទ្យាល័យមួយ ឈ្មោះថា South Carolina State University ដែលនៅខាងក្រៅអគារ Hugine Suites ប្រហែលជា ១:៣០នាទីរសៀលហើយប៉ូលិសកំពុង តែធ្វើការ ស្រាវជ្រាវទៅលើ បុរសបួននាក់ ដែលបានចាកចេញ ពីបរិវេណនៃ សាកលវិទ្យាល័យនោះ។

ខ្មាំងកាំភ្លើងទាំងនោះ បានចាកចេញពី អគារ Orangeburg មុនពេលដែល ប៉ូលិសទៅដល់ កន្លែងកើតហេតុ ហើយក្រុមអាជ្ញាធរ បានសម្រេច បិទបរិវេណអគារ នោះដូច្នេះពួកគេ មិនអាចត្រឡប់ មកវិញបានឡើយ។

ប៉ូលិសមិនបាន និយាយពីមូលហេតុ ដែលបណ្តាលអោយមាន ការបាញ់សម្លាប់នេះ ហើយក៏មិនបាន បង្ហាញពីព័ត៌មានលំអិត ដែលបញ្ជាក់ពី ជនរងគ្រោះ និងជនសង្ស័យ ផងដែរ។ 

ឧបត្តិហេតុនេះ កើតឡើងបន្ទាប់ពី មានការ បាញ់សម្លាប់ ជំនួយការគ្រូបង្រៀន នៅឯ Purdue និង ការបាញ់ ដែលមិនបណ្តាល អោយស្លាប់ទៅលើ និស្សិតនៅឯ សាកលវិទ្យាល័យ Widener ក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិកនេះ។

សកម្មភាពបាញ់ប្រហារ នៅក្នុងសាលា ឬក្រៅ នៅក្នុងសហរដ្ឋអាមេរិក ត្រូវបានប្រទះឃើញថា មានការកើតឡើង ជាច្រើនករណីនាពេលថ្មីៗនេះ។ 

ចុះប្រិយមិត្ដយល់យ៉ាងណាដែរ?



ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]